ព្រះវិហារ៖ ថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិព្រះវិហារ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយតំណាងក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តព្រះវិហារ ទៅលើសម្បទាទេសចរណ៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងឃុំស្រយង់។ កិច្ចពិភាក្សានេះ ដើម្បីត្រៀមរៀបចំកញ្ចប់ទស្សនា ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តសៀមរាប និងបានចុះពិនិត្យសម្បទាទេសចរណ៍ និងទីតាំងមួយចំនួនក្នុងរមណីយដ្ឋានប្រាសាទកោះកេរ៕