Swift cc time

ពលរដ្ឋជាង១,៣មុឺនគ្រួសារ នៅខេត្តចំនួន៤ កំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ពលរដ្ឋប្រមាណ ១៣,៦៨៨គ្រួសារ ក្នុងខេត្តចំនួន៤ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ និងកំពង់ចាម កំពុងរងផលប៉ះពាល់ បន្ទាប់ពីរយៈពេល៣ថ្ងៃនេះ កម្ពស់ទឹកជំនន់ទន្លេមេគង្គបានកើនឡើង។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់ សុីសុីថាមស៍ ឱ្យដឹងថា ស្ថានភាពទឹកជំនន់បានប៉ះពាល់ដល់ពលរដ្ឋ ក្នុងខេត្តចំនួន៤ រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ចាម ស្មើនឹង ១៥ក្រុង-ស្រុក និង ៧២ឃុំ-សង្កាត់។ ក្នុងនោះមានពលរដ្ឋ ប្រមាណ ១៣,៦៨៨គ្រួសារ (កើន ២,៣៦០គ្រួសារ)រងផលប៉ះពាល់ និងជម្លៀសរកទីតាំងសុវត្ថិភាពប្រមាណ ១,៥៥១ គ្រួសារ (កើន ១៧៥គ្រួសារ)។ ទន្ទឹមនឹងនេះ ផ្ទះពលរដ្ឋ ប្រមាណ ៩,២១២ ខ្នង (កើន ១,៧៥៤គ្រួសារ)រងផលប៉ះពាល់ និងខូចខាត់ស្រូវ ប្រមាណ ៤,៣៧៣ ហត (កើន ៨៥៤ ហត)។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ខេត្ត ដែលរងផលប៉ះពាល់ច្រើនជាងគេ រួមមាន ខេត្តក្រចេះមានពលរដ្ឋរងផលប៉ះពាល់ ប្រមាណ ៧,៩៣៤ គ្រួសារ និងខេត្តត្បូងឃ្មុំ ប្រមាណ ៣,៩៥១គ្រួសារ។

ស្ថានភាពនេះ លោក សុទ្ធ គឹមកុលមុនី បានណែនាំឱ្យរដ្ឋបាលខេត្តទាំងអស់យកចិត្តទុកដាក់លើតម្រូវការចាំបាច់ ជាពិសេស សុខភាព និងសុវត្ថិភាពប្រជាពលរដ្ឋ នៅទីទួលសុវត្ថិភាព និងតំបន់ប្រឈមហានិភ័យ ព្រមទាំងត្រូវតាមដានកម្ពស់ទឹកទន្លេមេគង្គ និងរាយការណ៍ជាប្រចាំ ដើម្បីត្រៀមអន្តរាគមន៍ និងកាត់បន្ថយហានិភ័យឱ្យបានទាន់ពេលវេលា៕

Khcct banner

អត្ថបទទាក់ទង