Img 0571

កម្ពុជារកឃើញអ្នកឆ្លងខូវីដ ១៩ នៅសៀមរាប

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
Vichet
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៧ មីនានេះ បានប្រកាសរកឃើញអ្នកឆ្លងខូវិដ ១៩ នៅក្នុងខេត្តសៀមរាប។អ្នកឆ្លងនោះមាន ចំនួន ១នាក់ដែលជាអ្នកធ្លាប់ប៉ះពាល់ជាមួយ បុរសជប៉ុន ដែល ផ្ទុកខូវិដ ១៩។នេះបើយោងតាមឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ថ្លែងក្នុងន្និសីទសារព័ត៌ មាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា បុរសជប៉ុនដែលផ្ទុកខូវិដ ១៩ បានស្នាក់នៅកម្ពុជាយ៉ាងតិចណាស់ចំនួន៥ថ្ងៃ មុនចាកចេញនៅថ្ងៃទី ៣ ខែមីនា។នៅក្នុងអម្លុងពេលស្នាក់នៅកម្ពុជាបុរសជនជាតិជប៉ុន អាយុជាង ៤០ឆ្នាំ រូបនោះក៍បានទៅពិនិត្រជំងឺនៅមន្ទីរពេទ្យនៅស្រុកខ្មែរដែរ តែមិនបានបង្ហាញឈ្មោះមន្ទីរពេទ្យនោះទេ។

អាជ្ញាធរកម្ពុជា នៅថ្ងៃទី៥ មីនានេះ បានរកឃើញអ្នកប៉ះពាល់ជាមួយជនជាតិជប៉ុនមានផ្ទុកមេរោគ Covid-19 ជាង ៤០នាក់ ហើយអាជ្ញាធរបានតំរូវឱ្យគេនៅដោយឡែកពីគេចំនួន ១៤ថ្ងៃ និង តាមដានសុខភាព។

អ្នកប៉ះពាល់ផ្ទាល់ ៤នាក់ និង ប្រមាណ ៤០នាក់ប៉ះពាល់ប្រយោល ដែលអាជ្ញាធរតម្រូវឱ្យគាត់នៅដោយឡែកពីគេចំនួន ១៤ថ្ងៃ និង តាមដានសុខភាព។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង