Swift cc time

ព្រះមហាក្សត្រ៖«សាមគ្គីភាពផ្ទៃក្នុង»នាំឱ្យមាតុភូមិកម្ពុជារីកចម្រើនជាលំដាប់ បង្កើតជាកម្លាំងដ៏រឹងមាំការពារ បូរណភាពទឹកដី

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
 ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាព (អគារថ្មីនៃព្រឹទ្ធសភា) 

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលបន្តាប់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ គតិបណ្ឌិតដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេច ហ៊ុន សែន បានដាក់ចេញ និងដឹកនាំអនុវត្តប្រកបដោយជោគជ័យនូវ «នយោបាយឈ្នះ-ឈ្នះ» ហើយជាបន្តបន្ទាប់មកទៀត ចាប់ពីយុទ្ធ យុទ្ធសាស្ត្រត្រីកោណ រហូតដល់យយុទ្ធសាស្ត្រចតុកោណ និងគោលនយោបាយ កែទម្រង់មុតស្រួចនិងស៊ីជម្រៅលើគ្រប់វិស័យ, សេដ្ឋកិច្ចសង្គម ធ្វើឱ្យកម្ពុជាទទួលបានការ អភិវឌ្ឍ និងរីកចម្រើនជាលំដាប់ ក៏ដូចជាបានផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈ។

បើតាមព្រះករុណាព្រះមហាក្សត្រ មានព្រះរាជបន្ទូលចាត់ទុក សមិទ្ធផលទាំងអស់នេះ គឺមកពីយើងទាំងអស់គ្នាមានមហាសាមគ្គីជាតិជាធ្លុងមួយ ក្រោមម្លប់សន្តិភាពដ៏រឹងមាំ និងយូរ អង្វែងក្នុងផ្ទៃប្រទេស កំណើនសេដ្ឋកិច្ចខ្ពស់ជាប់មិនដាច់ ក្នុងថិរវេលាជិត២ទសវត្សរ៍ដែលពុំ ធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់កម្ពុជា បាននិងកំពុងផ្តល់ផ្លែផ្កា ដែលធ្វើឱ្យសមិទ្ធផល ស្មានមិនដល់ជាច្រើនលេចចេញជារូបរាងឡើង។ 

ព្រះករុណាព្រះមហាក្សត្រ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះសម្តេច ហ៊ុន សែន គ្រប់កាលៈទេសៈ ដែលប្រទេសជាតិត្រូវទទួលរងនូវការរំលោភបំពាន និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីសំណាក់បរទេសនាពេលកន្លងទៅសម្តេចបានដឹកនាំ និងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ជាពិសេសជាមួយបងប្អូនវីរយុទ្ធជនជាតិយើង នៅគ្រប់លំដាប់ថ្នាក់ និងនៅតាមទីតាំង បញ្ជាការជួរមុខតាមបណ្តោយព្រំដែនកម្ពុជា ព្រមទាំងបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ប្រឹក្សាយោបល់យុទ្ធសាស្ត្រ ផ្តល់ការលើកទឹកចិត្ត គាំទ្រគ្រប់បែបយ៉ាង និងគ្រប់ទិដ្ឋភាពដោយគ្មានពេលសម្រាក ទាំងយប់-ថ្ងៃ ដើម្បីបុព្វហេតុតែមួយគត់គឺការការពារឱ្យខាង តែបាននូវបូរណភាពទឹកដី និងដែនអធិបតេយ្យភាពជាតិយើង ។

ព្រះករុណាព្រះមហាក្សត្រ បានសម្តែងនូវការកោតស្ញប់ស្ញែង និងកោតសរសើរយ៉ាងក្រៃលែងចំពោះវីរភាព របស់វីរយុទ្ធជនកម្ពុជាគ្រប់រូប ដែលបានប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លា អង់អាចក្លាហាននៅគ្រប់ សមរភូមិ ដើម្បីបុព្វហេតុការពារជាតិ ការពារទឹកដី និងការពារប្រជាជន ក៏ដូចជាប្រជាជន កម្ពុជានៅទូទាំងប្រទេសដែលបានរូបរួមជាកម្លាំងមហាសាមគ្គីជាតិយ៉ាងរឹងមាំ និងមានឯកភាព ជាតិខ្ពស់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងទេពកោសល្យដ៏ឧត្តុង្គឧត្តមរបស់រាជរដ្ឋា ភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេច ហ៊ុន ម៉ាណែត ជាប្រមុខ ដឹកនាំកំពូលក្នុងការប្រយុទ្ធតស៊ូលើគ្រប់សមរភូមិ ទាំងសមរភូមិនយោបាយ សមរភូមិការទូត សមរភូមិយោធា និងសមរភូមិច្បាប់ ដើម្បីការពារជាតិ ការពារអធិបតេយ្យភាពជាតិ ការពារ បូរណភាពទឹកដី និងការពារប្រជាជនកម្ពុជារបស់យើង។



Khcct banner

អត្ថបទទាក់ទង