Swift cc time

ឱកាស«សិក្សាភាសាចិនកម្រិតដំបូងដោយឥតគិតថ្លៃ» ដើម្បីពង្រឹងសមត្ថភាព និងការងារក្នុងវិស័យទេសចរណ៍

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ សាលាវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍ បានសហការជាមួយវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បើកវគ្គបណ្តុះបណ្តាលភាសាចិនកម្រិតដំបូងដោយឥតគិតថ្លៃ សម្រាប់សិស្ស និស្សិត និងសាធារណជនទូទៅ ដើម្បីពង្រឹងសមត្ថភាពទំនាក់ទំនង និងពង្រីកឱកាសការងារក្នុងវិស័យទេសចរណ៍ព្រមទាំងធុរកិច្ច។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៥ ខែពេញ ដោយគ្រោងនឹងចាប់ផ្តើមចូលរៀនជាផ្លូវការនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ។ ការសិក្សានឹងប្រព្រឹត្តទៅរៀងរាល់ថ្ងៃចន្ទ ពុធ និងសុក្រ ចាប់ពីវេលាម៉ោង ៥:៣០ ដល់ ៧:០០ នាទីល្ងាច នៅសាលាវិជ្ជាជីវៈទេសចរណ៍ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ម៉ោងសិក្សាពេលល្ងាចនេះ ត្រូវបានរៀបចំឡើងយ៉ាងសមស្របសម្រាប់ទាំងអ្នកសិក្សា និងអ្នកកំពុងបំពេញការងារដែលចង់បង្កើនសមត្ថភាពបន្ថែម។សិស្សនឹងចូលរួមសិក្សាវគ្គ «ភាសាចិនកម្រិតដំបូង» (Happy Learning Chinese) ដោយឥតគិតថ្លៃសិក្សា ជាមួយគ្រូបង្រៀនដែលមានជំនាញច្បាស់លាស់។

សាធារណជនដែលមានបំណងអភិវឌ្ឍជំនាញភាសាចិន អាចធ្វើការចុះឈ្មោះចូលរៀនបានតាមរយៈការស្កេន QR Code នៅលើផ្ទាំងរូបភាពផ្សព្វផ្សាយ ខណៈចំនួនទទួលមានកំណត់។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ 081 288 817 អ៊ីមែល [email protected] ឬចូលទៅកាន់គេហទំព័រផ្លូវការ vst.edu.kh៕


Khcct banner

អត្ថបទទាក់ទង