ក្វាងចូវ៖ រូបថតមួយសន្លឹក កំពុងផ្ទុះអង្រួនក្នុងបណ្តាញសង្គមចិនឡើងវិញ ដោយនាំគ្នាចែករំលែកតៗគ្នាដោយដាក់ការសង្ស័យថា “Nanjing Hongjie” (ចែហុង ណានជីង) បានវិញត្រឡប់មកវិញ ក្រោយឃើញដើរក្នុងផ្សារនៅក្នុងទីក្រុងក្វាងចូវ។ ចែហុង គឺជាបុរសចូលចិត្តតែងខ្លួនជាស្រ្តី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីលួចថត និង ចែកចាយវីដេអូអាសអាភាស ជាមួយប្រុសវ័យក្មេងជាច្រើននាក់។
រូបថតនោះ បានបង្ហាញពីបុគ្គលម្នាក់កំពុងសាកល្បងខោអាវ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយកន្លែង ក្នុងក្រុងក្វាងចូវ ដោយពាក់អាវវាលខ្នងឆ្នូតខ្លារខិន ខោខូវប៊យខ្លី និង ស្បែកជើងកែង។ រូបភាពនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស ដោយសារតែម៉ូដសក់ និងរូបរាងរបស់បុគ្គលនោះ មានលក្ខណៈស្រដៀងទៅនឹងរូបភាពអនឡាញរបស់ “ចែហុង” នាពេលកន្លងមក រហូតធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនពោលពាក្យលេងសើចថា លោកបាន «ត្រឡប់មកវិញ» ឬផ្លាស់ប្តូរទីតាំងពីក្រុងណានជីងមកក្រុងក្វាងចូវ។
តែទោះជាយ៉ាងណា យើងពុំទាន់មានការអះអាងផ្លូវការណាមួយបញ្ជាក់ពីអត្តសញ្ញាណ ទីតាំងពិតប្រាកដ ឬពេលវេលានៃការថតរូបនោះនៅឡើយទេ ហើយក៏ពុំទាន់មានការបញ្ជាក់ថា បុរសនោះត្រូវបានដោះលែងឱ្យមានសេរីភាពវិញ ឬយ៉ាងណានោះដែរ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៥ នគរបាលក្រុងណានជីង បានប្រកាសឃាត់ខ្លួនបុរសអាយុ ៣៨ឆ្នាំម្នាក់ គឺចែហុង ពីបទសង្ស័យថា បានចែកចាយសម្ភារអាសអាភាស ដោយបានតែកាយបន្លំខ្លួនធ្វើជាស្ត្រី ដើម្បីណាត់ជួបដៃគូប្រុសៗជាច្រើននាក់ រួចលួចថតសកម្មភាពរួមភេទ និង យកវីដេអូទាំងនោះទៅចែករំលែកលើបណ្តាញអ៊ីនធឺណិតដោយគ្មានការយល់ព្រម៕