Swift cc time

ធនាគារជាតិនៃកម្ពុជា និងទូតអាម៉េរិក ជួបគ្នាដើម្បីពង្រឹងកិច្ចសហការ«ប្រឆាំងនឹងបទល្មើសហិរញ្ញវត្ថុ និងការឆបោកតាមអនឡាញ»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ធនាគារជាតិនៃកម្ពុជា)

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានជួបជាមួយស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ពិភាក្សាពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធ និងដៃគូអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសហិរញ្ញវត្ថុ និងការឆបោកតាមអនឡាញ សំដៅរក្សាសុចរិតភាពនៃប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា និងបន្តលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធហិរញ្ញវត្ថុ។ កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងរវាងលោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ជាមួយ លោកស្រី Aleks Zittle ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។

បើតាមធនាគារជាតិនៃកម្ពុជា ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនាទានអំពីការវិវត្តថ្មីៗនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុ និងគាំទ្រសេដ្ឋកិច្ច។ បន្ថែមលើនេះ កិច្ចពិភាក្សាក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធ និងដៃគូអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសហិរញ្ញវត្ថុ និងការឆបោកតាមអនឡាញ សំដៅរក្សាសុចរិតភាពនៃប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា និងបន្តលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធហិរញ្ញវត្ថុ។

ភាគីទាំងពីរបានឯកភាពលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និងរតនាគារសហរដ្ឋអាម៉េរិក លើការកសាងសមត្ថភាព និងជំនួយបច្ចេកទេស លើការគ្រប់គ្រងទ្រព្យសកម្មនិម្មិត និងបន្តលើកកម្ពស់សុចរិតភាពនៃប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ធនាគារជាតិនៃកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង