Swift cc time

អាម៉េរិកប្រកាសដំឡើងពន្ធលើ «ត្រីប្រា» វៀតណាមរហូតដល់ជាង ៤០០%

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

អាម៉េរិក៖ ក្រសួងពាណិជ្ជកម្មអាម៉េរិក (DOC) បានប្រកាសដំឡើងពន្ធប្រឆាំងការលក់បង្ខូចថ្លៃ លើត្រីប្រាសប្រភេទកកនាំចេញពីប្រទេសវៀតណាម ក្នុងកម្រិតមួយខ្ពស់ជាងមុន រហូតដល់ជាង៤០០%។ តំណាងសមាគមអ្នកផលិត និងនាំចេញគ្រឿងសមុទ្រវៀតណាម (VASEP) បានព្រមានថា អត្រាពន្ធថ្មីនេះនឹងបង្កដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើថ្លៃដើម និងសមត្ថភាពប្រកួតប្រជែងរបស់ក្រុមហ៊ុនវៀតណាមនៅលើទីផ្សារអាម៉េរិក។

យោងតាមការចេញផ្សាយរបស់កាសែត Vietnam News ការដំឡើងពន្ធនេះបានប៉ះពាល់ដល់ក្រុមហ៊ុនធំៗជាច្រើន ដូចជា ក្រុមហ៊ុន Bien Dong Seafood ត្រូវឡើងពន្ធដល់ ១ ដុល្លារ/គីឡូក្រាម (កើនឡើងជិត ២៤៥%) ក្រុមហ៊ុន NTSF Seafoods ឡើងដល់ ០,៣៨ ដុល្លារ/គីឡូក្រាម (កើនឡើងជាង ៤៤០%) ឯក្រុមហ៊ុន Caseamex និង NAVICO ត្រូវឡើងដល់ ០,៨៤ ដុល្លារ/គីឡូក្រាម។ ក្រុមហ៊ុនវៀតណាមផ្សេងទៀតដែលមិនចូលរួមក្នុងដំណើរការត្រួតពិនិត្យ ត្រូវប្រឈមនឹងអត្រាពន្ធខ្ពស់បំផុតរហូតដល់ ២,៣៩ ដុល្លារ/គីឡូក្រាម។

ក្រសួងពាណិជ្ជកម្មអាម៉េរិកបានបញ្ជាក់ថា ការដំឡើងពន្ធនេះធ្វើឡើងបន្ទាប់ពីមានការកែប្រែវិធីសាស្ត្រគណនា និងការត្រួតពិនិត្យទិន្នន័យឡើងវិញ។ លទ្ធផលថ្មីនេះគឺជាការប្រែប្រួលយ៉ាងខ្លាំង បើប្រៀបធៀបទៅនឹងការត្រួតពិនិត្យលើកមុនៗ ដែលក្រុមហ៊ុននាំចេញធំៗរបស់វៀតណាមជិត១០ ធ្លាប់ទទួលបានការលើកលែងពន្ធ (អត្រាពន្ធ ០%)៕

Khcct banner

អត្ថបទទាក់ទង