Swift cc time

សម្តេចហ៊ុន សែន ជួបជាមួយគ្រួសារលោកកឹម សុខា និងចំណាយពេល៣ម៉ោងដើម្បីជជែកគ្នា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានទទួលស្វាគមន៍ក្រុមគ្រួសាររបស់លោក កឹម សុខា អតីតមេបក្សប្រឆាំងដ៏ធំនៅកម្ពុជាដែលត្រូវបានរំលាយចោល។ក្នុងជំនួបនោះ សម្តេច ហ៊ុន សែន និងក្រុមគ្រួសារ លោក កឹម សុខា បានចំណាយពេលជាច្រើនម៉ោង ដើម្បីជជែកគ្នា។

យោងតាមបណ្តាញសង្គមផ្លូវការរបស់សម្តេច ហ៊ុន សែន បានថ្លែងថា "ប៉ុន្មានសប្តាហ៍មុនឯកឧត្តម កឹម សុខា បានមកជួបខ្ញុំនៅផ្ទះមុនពេលគាត់ទៅសួរសុខទុក្ខកងទ័ព និងជនភៀសសឹក។ថ្ងៃនេះរួមជាមួយ លោកជំទាវនិងកូនស្រី ឯកឧត្តម កឹម សុខាមកសួរសុខទុក្ខខ្ញុំម្តងទៀតដែលយើងជក់និយាយគ្នារហូត៣ម៉ោង(9-12)ដោយនិយាយច្រើនជាមួយក្មួយស្រីកឹម មនោវិទ្យាដែលក្មួយស្រីពិតជាធនធានមនុស្សដ៏ល្អសម្រាប់ជាតិ"។

ភ្លាមៗក្រោមមានការបង្ហោះពីសម្តេច ហ៊ុន សែន កូនស្រីរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា បានចែករំលែកសារ អមជាមួយខ្លឹមសារថា "ថ្ងៃនេះ ខ្ញុំមានកិត្តិយសបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនពាក់ព័ន្ធនឹងប្រទេសជាតិយើង ជាមួយសម្តេចតេជោ"។

គួរបញ្ជាក់ថា ជំនួបរបស់សម្តេច ហ៊ុន សែន ជាមួយក្រុមគ្រួសារ លោក កឹម សុខា ធ្វើឡើងស្របពេលថ្មីៗនេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ១៤ សីហា បានជួបជាមួយ កញ្ញា កឹម មនោវិទ្យា ដើម្បីឧត្តមប្រយោជន៍ជាតិ។​ជំនួបទាំងនេះ ធ្វើឡើងក្រោយពី ​លោក កឹម សុខា ត្រូវបានលើកលែងទោស នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ និងមានការបន្ធូរបន្ថយលក្ខណ្ឌមួយចំនួនថែមទៀតនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។ ការបន្ធូរបន្ថយដែលអនុញ្ញាតឲ្យ លោក កឹម សុខា អាចធ្វើដំណើរចេញទៅក្រៅប្រទេស៕

Khcct banner

អត្ថបទទាក់ទង