ធនាគារប្រៃសណីយ៍កម្ពុជា មានមោទកភាព ដែលបានក្លាយជា «ដៃគូធនាគារផ្លូវការ» របស់ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ សម្រាប់រដូវកាល ២០២៦/២៧។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នទាំងពីរ បានធ្វើឡើងនៅអគារ ISI Tower នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹងនាំនៃស្ថាប័នទាំងពីរ គ្រូបង្វឹក កីឡាករ និងភ្ញៀវកិត្តិយសជាច្រើន។
លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ ធនាគារប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍ថា ការចុះហត្ថលេខានៅក្នុងថ្ងៃនេះ គឺជាការចាប់ផ្តើមនៃភាពជាដៃគូរវាងស្ថាប័នខ្មែរពីរ ដែលមានចក្ខុវិស័យរួមគ្នា ក្នុងការគាំទ្រក្តីស្រមៃរបស់ប្រជាពលរដ្ឋកម្ពុជា និងចូលរួមចំណែក អភិវឌ្ឍប្រទេស ពិសេសវិស័យបាល់ទាត់នៅកម្ពុជាឱ្យបន្តរីកចម្រើន កាន់តែរឹងមាំ។
ក្នុងនាមជា ធនាគារខ្មែរ១០០% ធនាគារប្រៃសណីយ៍កម្ពុជា មានមោទនភាពក្នុងការចូលរួមចំណែក មិនត្រឹមតែការអភិវឌ្ឍវិស័យហិរញ្ញវត្ថុរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងចូលរួមលើកស្ទួយកីឡាបាល់ទាត់ខ្មែរផងដែរ។»