Swift cc time

ក្រសួងកសិកម្ម រៀបចំកិច្ចប្រជុំស្តីពី«ការអភិវឌ្ឍទីផ្សារទឹកឃ្មុំនៅកម្ពុជា» ដើម្បីលើកស្ទួយវិស័យចិញ្ចឹមឃ្មុំ និងជំរុញការនាំចេញបន្ថែម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ តំណាងក្រសួងកសិកម្ម បានរៀបចំកិច្ចប្រជុំជាមួយអ្នកចិញ្ចឹមនិងផលិតទឹកឃ្មុំ អាជីវករ និងតំណាងសមាគម ស្តីពី «ការអភិវឌ្ឍទីផ្សារទឹកឃ្មុំនៅកម្ពុជា» ដើម្បីរៀបចំស្តង់ដារឱ្យមានភាពបន្ស៊ីគ្នា មានបច្ចេកទេសត្រឹមត្រូវ យល់ច្បាស់ពីតម្រូវការនិងការផ្គត់ផ្គង់ទៅតាមរដូវកាល និងមានលទ្ធភាពផ្គត់ផ្គង់ទីផ្សារទាំងក្នុងស្រុក និងនាំចេញ។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោក គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល។

បើតាមក្រសួងកសិកម្ម ក្នុងកិច្ចប្រជុំនេះ បានទទួលជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចាត់តាំងពីអ្នកចិញ្ចឹមនិងផលិតទឹកឃ្មុំ អាជីវករ និងតំណាងសមាគម ធ្វើយ៉ាងណារៀបចំស្តង់ដារឱ្យមានភាពបន្ស៊ីគ្នា មានបច្ចេកទេសត្រឹមត្រូវ យល់ច្បាស់ពីតម្រូវការនិងការផ្គត់ផ្គង់ទៅតាមរដូវកាល និងមានលទ្ធភាពផ្គត់ផ្គង់ទីផ្សារទាំងក្នុងស្រុក និងនាំចេញ។

អនុរដ្ឋលេខាធិការរូបនេះ បានផ្តល់អនុសាសន៍ណែនាំដល់តំណាងសមាគម និងភាគីពាក់ព័ន្ធទាំងអស់ ជំរុញការអភិវឌ្ឍទីផ្សារទឹកឃ្មុំឱ្យទទួលបានផលចំណេញ រក្សាបាននូវភាពធម្មជាតិនៃទឹកឃ្មុំដែលមានគុណភាពល្អ សុវត្ថិភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់ មានការផ្គត់ផ្គង់គ្រប់គ្រាន់ក្នុងទីផ្សារក្នុងស្រុក និងឈានទៅដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ហើយក្រសួងកសិកម្ម នឹងផ្តល់ជាជំនួយស្តង់ដារបច្ចេកទេសនិងលក្ខខណ្ឌតម្រូវនៃការចិញ្ចឹមសត្វឃ្មុំ សំដៅទទួលបានផលចំណេញទាំងអស់គ្នា៕


Khcct banner

អត្ថបទទាក់ទង