ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១៤ សីហានេះ បានជួបជាមួយ កញ្ញា កឹម មនោវិទ្យា ដែលគេស្គាល់ថា គឺជាកូនស្រីរបស់លោក កឹម សុខា អតីតប្រធានបក្សប្រឆាំងដ៏ធំនៅកម្ពុជាដែលត្រូវបានរំលាយចោល។ជាជំនួបស្វែងរកកិច្ចសហការ ដើម្បីឧត្តមប្រយោជន៍ជាតិ។
យោងតាមបណ្តាញសង្គមផ្លូវការរបស់សម្តេច ហ៊ុន ម៉ាណែត បានសរសេរយ៉ាងដូច្នេះថា "ថ្ងៃនេះបានជួបជជែកគ្នាជាមួយប្អូនស្រី កឹម មនោវិទ្យា។ ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មីដូចគ្នា គឺមានកិច្ចការមួយចំនួនដែលយើងអាចរួមសហការគ្នាធ្វើ ដើម្បីឧត្តមប្រយោជន៍របស់ប្រទេសជាតិយើង ជាពិសេសនៅលើឆាកអន្តរជាតិ"។
គួរបញ្ជាក់ថា ជំនួបរវាងកញ្ញា កឹម មនោវិទ្យា ជាមួយសម្តេច ហ៊ុន ម៉ាណែត នៅពេលនេះ គឺធ្វើឡើងក្រោយឪពុករបស់កញ្ញាគឺ លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំងនៅកម្ពុជា ត្រូវបានលើកលែងទោស នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ និងមានការបន្ធូរបន្ថយលក្ខណ្ឌមួយចំនួនថែមទៀតនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។ ការបន្ធូរបន្ថយដែលអនុញ្ញាតឲ្យ លោក កឹម សុខា អាចធ្វើដំណើរចេញទៅក្រៅប្រទេស៕