Swift cc time

លោក ជួន ណារិន្ទ បានពឹងពាក់មេធាវីការពារក្តីឱ្យវីរកងទ័ព ដែលរងការជេរប្រមាថពីស្រ្តីម្ចាស់ហាងទូរសព្ទម្នាក់

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានពឹងពាក់ក្រុមមេធាវីឱ្យជួយការពារក្តី ដល់វីរកងទ័ពកម្ពុជាម្នាក់ ដែលរងនូវជេរប្រមាថកាតទានពីសំណាក់ស្រី្តម្ចាស់ហាងទូរសព្ទម្នាក់ មានផេកឈ្មោះ Mr.8 Gaming។

តាមការបង្ហោះលើបណ្ដាញសង្គមផ្លូវការរបស់ លោក ជួន ណារិន្ទ នៅថ្ងៃទី១៤ ខែសីហានេះ បានលើកឡើងថា នេះជា លើកទី១ ដែលលោកបានពឹងពាក់មេធាវី សម្រាប់ការពារក្ដីជូនជនរងគ្រោះ គឺវីរកងទ័ព ដែលជាជនរងគ្រោះ ឈ្មោះ រិ រិទ្ធ ដើម្បីឱ្យស្របនិងនីតិវិធីច្បាប់ ក្នុងការធ្វើបណ្ដឹង និងបន្តនីតិវិធីនៅតុលាការ ដែលកំពុងឈរជើងនៅប្រាសាទតាមាន់ ក្នុងកងពលតូច លេខ៤២។ លោកស្នងការបន្តថា ក្រុមមេធាវីកំពុងរៀបចំចាប់ផ្ដើមដំណើរការ រឿងក្ដីនេះហើយ៕


Khcct banner

អត្ថបទទាក់ទង