Swift cc time

កម្ពុជាចុះបញ្ជីគម្រោងវិនិយោគចំនួន៣៣ ក្នុងទុនសរុបប្រមាណ ៥២៥ លានដុល្លារ ក្នុងខែកក្កដា ឆ្នាំ២០២៦

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (ក.អ.ក.) និងអនុកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) កាលពីខែកក្កដា ឆ្នាំ២០២៦ បានសម្រេចអនុម័តចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៣ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៥២៥ លានដុល្លារ និងបង្កើតឱកាសការងារបានប្រមាណ ១៧ ពាន់កន្លែង។ នេះបើតាមរបាយការណ៍។

បើតាមរបាយការណ៍ ក្នុងចំណោមគម្រោងវិនិយោគខាងលើ គម្រោងដែលត្រូវបានចុះបញ្ជីដោយ ក.អ.ក. មានចំនួន ២៣ គម្រោង ក្នុងទុនវិនិយោគប្រមាណ ៤៩៤ លានដុល្លារ និងអាចបង្កើតឱកាសការងារបានប្រមាណ ៩ ពាន់កន្លែង។ ដោយឡែក គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីដោយ អ.គ.វ.រ.ខ. មានចំនួន ១០ គម្រោង ក្នុងទុនវិនិយោគប្រមាណ ១ លានដុល្លារ និងអាចបង្កើតឱកាសការងារបានប្រមាណ ៨ ពាន់កន្លែង។

ជាការកត់សម្គាល់ ការវិនិយោគក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានៅតែបន្តទាក់ទាញគម្រោងវិនិយោគដែលមានគុណភាព ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ដែលមានកំណើនទំហំទុនវិនិយោគ ខណៈវិស័យឧស្សាហកម្មនៅតែជាវិស័យនាំមុខគេក្នុងការទាក់ទាញវិនិយោគ៕


Khcct banner

អត្ថបទទាក់ទង