ភ្នំពេញ៖ អាម៉េរិក បានពិភាក្សាអំពីជំនួយបច្ចេកទេសយ៉ាងទូលំទូលាយដែលសហរដ្ឋអាម៉េរិកកំពុងផ្តល់ជូន ដើម្បីជួយកម្ពុជាទប់ស្កាត់ការគំរាមកំហែងពីក្រុមឧក្រិដ្ឋជនឆ្លងដែន ដែលប្រតិបត្តិការមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅកម្ពុជា។
ក្នុងជំនួបនោះ ធ្វើឡើងរវាងឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានជួបពិភាក្សាការងារជាមួយលោកស្រី Aleks Zittle ភារធារីស្ថានទូតអាម៉េរិក ពិភាក្សាអំពីការអនុវត្តច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការស៊ើបអង្កេត ការនាំយកអ្នករៀបចំ និងបញ្ជាឱ្យប្រព្រឹត្តអំពើឆបោកតាមអនឡាញ ព្រមទាំងអ្នកដែលជួយសម្របសម្រួលឱ្យប្រតិបត្តិការទាំងនេះ ទៅកាត់ទោសតាមច្បាប់។
ជាមួយគ្នានោះ កម្ពុជា និងអាម៉េរិក បានពិភាក្សាអំពីជំនួយបច្ចេកទេសយ៉ាងទូលំទូលាយដែលសហរដ្ឋអាម៉េរិកកំពុងផ្តល់ជូន ដើម្បីជួយកម្ពុជាទប់ស្កាត់ការគំរាមកំហែងពីក្រុមឧក្រិដ្ឋជនឆ្លងដែនដែលប្រតិបត្តិការឆបោកតាមអនឡាញនៅកម្ពុជា។ អាម៉េរិក ក៏បានបញ្ជាក់ពីការបន្តធ្វើការជាមួយកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់ ដើម្បីការពារពលរដ្ឋអាម៉េរិក និងអ្នកដទៃទៀតពីបណ្តាញឧក្រិដ្ឋជន៕