Swift cc time

ក្រុមហ៊ុនជប៉ុនមួយ ជួលឆ្មា ១១ក្បាលឱ្យធ្វើការពេញម៉ោងក្នុងការិយាល័យ ដើម្បីកាត់បន្ថយភាពតានតឹងរបស់បុគ្គលិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

តូក្យូ៖ ក្រុមហ៊ុន Qnote Inc. ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ បានចាប់ផ្តើមយកឆ្មាមកចិញ្ចឹមនៅក្នុងការិយាល័យដំបូងគេតាំងពីឆ្នាំ២០០៤ ហើយរហូតមកដល់ពេលនេះ ចំនួនសមាជិកបម្រើការងារជាសត្វឆ្មាបានកើនឡើងដល់ ១១ក្បាល ក្នុងនាមជាបុគ្គលិកអចិន្ត្រៃយ៍។ បុគ្គលិកក្រុមហ៊ុនបានលើកឡើងថា វត្តមានរបស់សត្វឆ្មាទាំងនេះបានជួយលើកកម្ពស់ស្មារតីការងារ ជំរុញឱ្យមានការសម្រាកខ្លីៗ និងបង្កើតបរិយាកាសធ្វើការប្រកបដោយភាពរីករាយ និងធូរស្រាលខ្លាំង។

អ្វីដែលកាន់តែពិសេសនោះគឺ ឆ្មាប្រចាំការិយាល័យនីមួយៗទទួលបានតំណែងការងារផ្លូវការ ដូចជា «ស្មៀនការិយាល័យ» «អ្នកគ្រប់គ្រង» ឬ «សវនករ» ជាដើម ដែលធ្វើឱ្យពួកវាក្លាយជាសមាជិកពេញលេញរបស់ក្រុមហ៊ុន។ ក្រុមហ៊ុននេះស្រឡាញ់ឆ្មាខ្លាំង រហូតដល់ថ្នាក់កំណត់លក្ខខណ្ឌតម្រូវសម្រាប់បេក្ខជនមកសុំធ្វើការជាមនុស្សថា «ត្រូវតែជាអ្នកស្រឡាញ់សត្វឆ្មា»។

ដើម្បីសម្រួលដល់បុគ្គលិកជើងបួនទាំងនេះ ក្រុមហ៊ុន Qnote បានកែសម្រួលការិយាល័យដោយបំពាក់បង្គន់ឆ្មាចំនួន ១២កន្លែង ធ្នើរសម្រាប់ឡើង និងជញ្ជាំងការពារការខ្វាច ដែលអនុញ្ញាតឱ្យពួកវាដើរហើរដោយសេរីដោយមិនធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ។ ជាលទ្ធផល ដំណោះស្រាយនេះបានជួយកាត់បន្ថយកម្រិតភាពតានតឹង (Stress) និងពង្រឹងភាពស្និទ្ធស្នាលក្នុងក្រុមការងារយ៉ាងមានប្រសិទ្ធភាព៕

Khcct banner

អត្ថបទទាក់ទង