Swift cc time

ថៃ បដិសេធមិនបានគំរាមកាត់បន្ថយទំនាក់ទំនងយោធាជាមួយអាម៉េរិករឿងពន្ធបដិការឡើយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បាងកក៖ រាជរដ្ឋាភិបាលថៃ បានចេញមុខបដិសេធភ្លាមៗចំពោះរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ Bloomberg ដែលបានចុះផ្សាយថា ប្រទេសថៃមានផែនការយកកិច្ចសហប្រតិបត្តិការយោធា និងសន្តិសុខជាមួយសហរដ្ឋអាម៉េរិក រួមទាំងសមយុទ្ធយោធារួមគ្នា Cobra Gold ដែលជាគ្រឹះនៃសម្ព័ន្ធភាពសន្តិសុខដ៏ចាស់វស្សានៅអាស៊ី ធ្វើជាឧបករណ៍តថ្លៃក្នុងកិច្ចចរចាពន្ធពាណិជ្ជកម្មជាមួយអាម៉េរិក។ការចេញមុខត៉វានេះធ្វើឡើងមួយថ្ងៃបន្ទាប់ពី មន្ត្រីថៃមួយរូបមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មាន The Star ថា ប្រទេសថៃបានរៀបចំផែនការព្រមានរដ្ឋបាលលោក ដូណាល់ ត្រាំ ថា ការដំឡើងពន្ធគយរបស់អាម៉េរិក អាចបង្ខំឱ្យថៃកាត់បន្ថយកិច្ចសហប្រតិបត្តិការយោធាជាមួយក្រុងវ៉ាស៊ីនតោន រួមទាំងការធ្វើសមយុទ្ធយោធារួមគ្នា Cobra Gold ជាដើម។

កាសែតថៃខោស៊តបានចេញផ្សាយនៅរសៀលថ្ងៃ ព្រហស្បតិ៍ នេះថាក្រសួងការពារជាតិថៃ និងអ្នកនាំពាក្យរាជរដ្ឋាភិបាល បានច្រានចោលដាច់ខាតនូវការផ្សារភ្ជាប់គ្នារវាងការចរចាពន្ធដារ និងកិច្ចសហប្រតិបត្តិការយោធា។ លោក Surasunt Kongsiri អ្នកនាំពាក្យក្រសួងការពារជាតិថៃ បានបញ្ជាក់ថា សមយុទ្ធ Cobra Gold ឆ្នាំ២០២៧ នឹងប្រព្រឹត្តទៅតាមផែនការដើម ក្រោមផែនការយុទ្ធសាស្ត្រ ៦ឆ្នាំ (២០២៥-២០៣០) ដោយគ្មានការផ្លាស់ប្តូរឡើយ។ លោកបានបន្ថែមថា សមយុទ្ធពហុជាតិដ៏ធំនេះ មានការចូលរួមពីប្រទេសសរុបចំនួន ៣១ ក្នុងនោះប្រទេសចូលរួមសំខាន់ៗទាំង៧ រួមមាន ថៃ សហរដ្ឋអាម៉េរិក សិង្ហបុរី ឥណ្ឌូណេស៊ី ជប៉ុន កូរ៉េខាងត្បូង និងម៉ាឡេស៊ី៕

Khcct banner

អត្ថបទទាក់ទង