Swift cc time

ចិនធានាជាថ្មីពីកិច្ចសហប្រតិបត្តិការផ្នែកយោធាចិន-កម្ពុជា និងចិន-ថៃ មិនផ្តោតលើភាគីទីបី

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គូវ ចៀគុន (Guo Jiakun)

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសជំហរជាថ្មីថា កិច្ចសហប្រតិបត្តិការសម្ភារៈយោធាចិន-កម្ពុជា និងចិន-ថៃ មិនផ្តោតលើភាគីទីបីទេ។ការប្រកាសយ៉ាងដូច្នេះ ធ្វើឡើងទំនងឆ្លើយតបទៅនឹងការចោទរបស់ថៃដែលបានចោទថា ចិនលួចផ្តល់សម្ភារយោធាដល់កម្ពុជា។

ទំនងប្រតិកម្មនឹងការចោទដោយគ្មានមូលដ្ឋានពីថៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គូវ ចៀគុន (Guo Jiakun) បានអះអាងជាថ្មីថា កិច្ចសហប្រតិបត្តិការសម្ភារយោធាចិន-កម្ពុជា និងចិន-ថៃ មិនផ្តោតលើភាគីទីបីទេ។លោកថា ចិន មានទំនាក់ទំនងដោយស្មោះត្រង់ជាមួយប្រទេសទាំងពីរលើបញ្ហានេះ ហើយចិននឹងបន្តដើរតួនាទីស្ថាបនា ដើម្បីសម្រួលដល់ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីរវាងកម្ពុជា និងថៃ។ 

បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បន្ថែមថា កម្ពុជា និងថៃ គឺជាប្រទេសជិតខាងដែលមិនអាចផ្លាស់ប្តូរបាន។ ការដោះស្រាយជម្លោះព្រំដែនឱ្យបានឆាប់រហ័ស និង ត្រឹមត្រូវ គឺស្របតាមផលប្រយោជន៍រួម និង យូរអង្វែងរបស់ប្រជាជននៃប្រទេសទាំងពីរ។លោកសង្កត់ធ្ងន់ថា ក្នុងនាមជាមិត្តល្អរបស់កម្ពុជា និងថៃ ចិនតែងតែលើកកម្ពស់ការចរចាសន្តិភាពយ៉ាងសកម្ម និង ជំរុញឱ្យប្រទេសទាំងពីរសម្រេចបាននូវបទឈប់បាញ់ និង បន្តទំនាក់ទំនងទ្វេភាគីឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

លោកថ្លែងថា "យើងសង្ឃឹមថា កម្ពុជា និងថៃ នឹងដើរឆ្ពោះទៅរកគ្នា និងដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី តាមរយៈការពិគ្រោះយោបល់ដោយមិត្តភាព។ ចិនមានឆន្ទៈបន្តដើរតួនាទីស្ថាបនាក្នុងរឿងនេះ"

Khcct banner

អត្ថបទទាក់ទង