Swift cc time

ក្រុមហ៊ុនបុរី វិមានសំណាង ម.ក បើកលក់ភាគហ៊ុន១០% ខណៈអ្នកទិញនឹងទទួលបានភាគលាភ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រុមហ៊ុនបុរី វិមានសំណាង ម.ក (BVS) ដែលមានតម្លៃ ១០០លានដុល្លារ នៅក្នុងផ្សារមូលបត្រកម្ពុជា (CSX) កំពុងបើកលក់ភាគហ៊ុន១០%។ បច្ចុប្បន្នក្រុមហ៊ុន បាននិងកំពុងមមាញឹកដើម្បីចូលទៅទីផ្សារហ៊ុន ក្នុងឆន្ទៈអភិវឌ្ឍគម្រោងច្រើនទីតាំង សាងសង់ និងលក់ផ្ទះ វិឡា ខុនដូ ១០០ ០០០យូណីត បើកសាលារៀន មន្ទីរពេទ្យ ផ្សារ រោងចក្រ ធនាគារ មជ្ឍមណ្ឌលលំហែកំសាន្ត និងមជ្ឈមណ្ឌលលេងកីឡាចម្រុះ។ សម្រាប់អ្នកដែលទិញភាគហ៊ុន១០%នោះ នឹងទទួលបានភាគលាភ ៨% សម្រាប់ ៥ឆ្នាំដំបូង។

បុរី វិមានសំណាង ដែលជាបុត្រសម្ព័ន្ធត្រូវបានសាងសង់លើផ្ទៃដី ២៥ហត ខាងជើងក្រសួងដែនដី ២៥០០ម តម្លៃលក់សរុបប្រហែល ២៧០លានដុល្លារ និងចំណេញប្រហែល ៦០លានដុល្លារ។ BVS មានតម្លៃ ១០០លានដុល្លារ លក់ ១០% ដើម្បីប្រមូលដើមទុន ១០លានដុល្លារ ដោយតម្លៃមួយភាគហ៊ុន១២០០រៀល ធានាភាគលាភ ៨% សម្រាប់ ៥ឆ្នាំដំបូង ដល់អ្នកទិញភាគហ៊ុន ១០លានដុល្លារ។

សម្រាប់អ្នកទិញភាគហ៊ុនរបស់ BVS អោយបានមុនថ្ងៃទី ០៩ កញ្ញា ២០២៦ ចំនួនបីពាន់ដុល្លារ បាន ១០ ០០០ភាគហ៊ុន អ្នកនឹងបានភាគលាភ ១២០ដុល្លារ នៅរៀងរាល់៦ខែដំបូង ហើយពេលណា BVS ចាប់ផ្តើមសាងសង់បុរីបន្ថែម ខុនដូ ផ្ទះ សាលារៀន មន្ទីរពេទ្យ ផ្សារ រោងចក្រ ធនាគារ មជ្ឍមណ្ឌលលំហែកំសាន្ត និងមជ្ឈមណ្ឌលលេងកីឡាចម្រុះ អាចធ្វើអោយតម្លៃមួយភាគហ៊ុនកើនពី ១២០០រៀល ទៅជា ៤០០០រៀល នោះ ១០ ០០០ភាគហ៊ុន របស់អ្នកនឹងមានតម្លៃ ១០ ០០០ដុល្លារ។

គួរបញ្ជាក់ថា BVS មានគម្រោងសាងសង់បុរី វិមានសំណាង អោយបានច្រើនទីតាំង សាងសង់ និងលក់ផ្ទះ វិឡា ខុនដូ ១០០ ០០០យូណីត បើកសាលារៀន មន្ទីរពេទ្យ ផ្សារ រោងចក្រ ធនាគារ មជ្ឍមណ្ឌលលំហែកំសាន្ត និងមជ្ឈមណ្ឌលលេងកីឡាចម្រុះ ដើម្បីធ្វើអោយក្រុមហ៊ុនបុរី វិមានសំណាង ម.ក (BVS) អាចចូលផ្សារភាគហ៊ុនក្រុងហុងកុង និងផ្សារភាគហ៊ុនអាមេរិក៕


Khcct banner

អត្ថបទទាក់ទង