Swift cc time

លេខាព័ត៌មានវ័យក្មេងបំផុតរបស់ ត្រាំ នឹងចាកចេញពីការងារនឹងទៅមើលថែកូនតូចៗ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
លោកស្រី Karoline Leavitt

អាម៉េរិក៖ លេខាព័ត៌មានជំនិត និងជាអ្នកនាំពាក្យសេតវិមានដ៏មានឥទ្ធិពល និងវ័យក្មេងបំផុតម្នាក់របស់លោកប្រធានាធិបតី ដូណាល់ត្រាំ លោកស្រី Karoline Leavitt នឹងចុះចេញពីតំណែងនៅចុងខែនេះដើម្បីចំណាយពេលជាមួយកូនតូចៗនិងគ្រួសាររបស់លោកស្រីវិញ។ ជំនួសឲ្យការបញ្ចប់ការងារជាអ្នកនាំពាក្យសេតវិមានលោក ត្រាំ បានប្រកាសថាលោកស្រី Karoline នឹងក្លាយជាទីប្រឹក្សាខាងក្រៅកំពូលម្នាក់របស់លោកវិញ និងជាសំឡេងដ៏មានឥទ្ធិពលនៅក្នុងគណបក្សសាធារណរដ្ឋរបស់លោក។

យោងតាមសេចក្តីប្រកាសរបស់លោក ត្រាំ តាមប្រព័ន្ធ Trust Social លោកត្រាំបានរៀបរាប់ថាលេខាធិការសារព័ត៌មានសេតវិមានដ៏អស្ចារ្យរបស់លោក និងជាជំនួយការម្នាក់ក្នុងចំណោមជំនួយការដែលលោកទុកចិត្តបំផុត គឺលោកស្រី Karoline Leavitt នឹងចាកចេញពីតួនាទីរបស់គាត់នៅចុងខែនេះ ដើម្បីឲ្យគាត់អាចចំណាយពេលច្រើនជាមួយកូនៗ និងក្រុមគ្រួសារដ៏ស្រស់ស្អាតរបស់គាត់ ដែលជាការសម្រេចចិត្តដែលលោកយល់ព្រម និងគោរពទាំងស្រុង។

សម្រាប់លោកត្រាំ ឥឡូវនេះ លោកស្រី Karoline នឹងក្លាយជាទីប្រឹក្សាខាងក្រៅកំពូលម្នាក់របស់លោក និងជាសំឡេងដ៏មានឥទ្ធិពលនៅក្នុងគណបក្សសាធារណរដ្ឋ ខណៈពេលដែលបក្សរបស់លោកកំពុងតែបន្តខិតខំស្វែងរកការឈ្នះឆ្នោតក្នុងអាណត្តិខាងថ្មីខាងមុខនេះ។លោកបន្ថែមទៀតថា លោកស្រី Karoline គឺជាមេដឹកនាំពិតប្រាកដម្នាក់នៅក្នុងសេតវិមាន ហើយបានធ្វើការងារដ៏អស្ចារ្យក្នុងការតស៊ូដើម្បីយុត្តិធម៌ សេរីភាព ចាប់តាំងពីឆ្នាំ ២០១៨ រួមទាំងយុទ្ធនាការបោះឆ្នោតឡើងវិញជាប្រវត្តិសាស្ត្ររបស់បក្សលោកនៅឆ្នាំ ២០២៤។

គួររម្លឹកថាលោកស្រី Leavitt វ័យ ២៨ ឆ្នាំ បានទទួលការងារជាលេខាធិការសារព័ត៌មានសេតវិមានកាលពីឆ្នាំមុន ក្លាយជាមនុស្សដែលមានវ័យក្មេងជាងគេបំផុតដែលបានកាន់តួនាទីដ៏ធំមួយនេះ។ ភ្លាមៗនៅមិនច្បាស់ថាតើនរណានឹងជំនួសតំណែងបន្តពីលោកស្រី។ លោកស្រី Leavitt បានស្វាគមន៍កូនទីពីររបស់គាត់ ដែលជាកូនស្រី ជាមួយស្វាមី Nicholas Riccio ក្នុងខែឧសភា៕

Khcct banner

អត្ថបទទាក់ទង