Swift cc time

មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានចំណូលសរុបប្រមាណ ១៩,៨៧ លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ថយចុះប្រមាណ ៧%

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា

ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៦ មូលនិធិគន្ធបុប្ផាកម្ពុជា មានចំណូលសរុបចំនួនប្រមាណ ១៩,៨៧ លានដុល្លារអាម៉េរិក ឬថយចុះប្រមាណ ៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ការថយចុះនេះ បណ្ដាលមកពីកត្តាចម្បងៗមួយចំនួន រួមមានការធ្លាក់ចុះនៃទេសចរបរទេស និងការធ្លាក់ចុះនៃការបរិច្ចាគពីសប្បុរសជន ដែលអាចបណ្ដាលមកពីកម្មវិបាកនៃជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីចុងឆ្នាំ២០២៥ ព្រមទាំងពីវិបត្តិសកល។

លោកបណ្ឌិត ចន ណារិទ្ធ នាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ជូនអង្គប្រជុំថា ទោះបីជាចំណូលសរុបប្រចាំឆមាសទី១ ឆ្នាំ២០២៦ មានការធ្លាក់ចុះបន្តិចក៏ដោយ, ក៏ចំណូលដែលទទួលបានពីការបរិច្ចាគក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលដឹកនាំដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៦។

លោកបញ្ជាក់ថា មូលនិធិគន្ធបុប្ផាកម្ពុជា កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៦ មានការកើនឡើងគួរឱ្យកត់សម្គាល់ជាងការរំពឹងទុក បើធៀបនឹងយុទ្ធនាការឆ្នាំ២០២៥ ពោលគឺបានកើនឡើងពី ៦ លានដុល្លារអាម៉េរិក ក្នុងយុទ្ធនាការឆ្នាំ២០២៥ ដល់ ៦,៣៨ លានដុល្លារអាម៉េរិក ក្នុងយុទ្ធនាការឆ្នាំ២០២៦ ដោយក្នុងនោះសប្បុរសជនចូលរួមបរិច្ចាគក្នុងយុទ្ធនាការដ៏ធំ និងសំខាន់នេះ ក៏មានការកើនឡើងផងដែរ គឺកើនឡើងពីចំនួនប្រមាណ ៣០ម៉ឺននាក់ ក្នុងឆ្នាំ២០២៥ ដល់ប្រមាណ ៣៥ ម៉ឺននាក់ ក្នុងឆ្នាំ២០២៦៕

លោកបណ្ឌិត ចន ណារិទ្ធ នាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា


Khcct banner

អត្ថបទទាក់ទង