Swift cc time

មន្ទីរពេទ្យគន្ធបុប្ផាចំណាយថវិកាសរុបជាង ២១,៧៩ លានដុល្លារ ក្នុងការផ្តល់សេវាពិនិត្យ និងព្យាលជំងឺទារក និងកុមារ ព្រមទាំងសេវាសម្ភព ក្នុងឆមាសទី១ ឆ្នាំ២០២៦

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៦ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាសរុបចំនួនជាង ២១,៧៩ លានដុល្លារអាម៉េរិក ក្នុងផ្តល់សេវាពិនិត្យ និងព្យាលជំងឺទារក និងកុមារ ព្រមទាំងសេវាសម្ភពជូនស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព។ នេះបើតាមរបាយកាណ៍។

តាមរយៈរបាយការណ៍លទ្ធផល ឆមាសទី១ ឆ្នាំ២០២៦ របស់មន្ទីរពេទ្យគន្ធបុប្ផា, ទារក កុមារ និងស្ត្រីមានផ្ទៃពោះ ចំនួនជាង ៦៩៤ ៧៥៣ ករណី ទទួលបានសេវាពិនិត្យ និងព្យាបាល ក៏ដូចជាសេវាសម្ភព ដែលក្នុងនោះ រួមមាន៖ ការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ ចំនួន ៥១២ ៤៦៧ ករណី, ដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យសម្រាប់ជំងឺធ្ងន់ធ្ងរ ចំនួន ១១៣ ៥៣៨ នាក់, ព្យាបាលកុមារឆ្លងជំងឺគ្រុនឈាម ចំនួន ៥ ៨៦៣ នាក់, កុមារមានជំងឺបេះដូងពីកំណើតដែលត្រូវវះកាត់ ចំនួន ៦២៦ នាក់, ផ្ដល់សេវាពិនិត្យ និងតាមដានផ្ទៃពោះ ចំនួន ៥២ ៥១៣ ករណី, និងផ្ដល់សេវាសម្រាលកូនចំនួន ៩ ៧៤៦ នាក់។

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានវាយតម្លៃខ្ពស់លើវឌ្ឍនភាពការងាររបស់អង្គភាពប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងលទ្ធផលការងាររបស់មន្ទីរពេទ្យគន្ធបុប្ផា។

លោកសាស្ត្រាចារ្យ ក៏បានណែនាំគណៈគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា ឱ្យបន្តរក្សាកម្រិតគុណភាពសេវាពិនិត្យ និងព្យាបាល ព្រមទាំងបាលផ្ដល់ការគាំទ្រផងដែរ លើការគិតគូរទាំងអំពីយន្តការអភិបាលកិច្ចរបស់មន្ទីរពេទ្យគន្ធបុប្ផា និងយន្តការគាំទ្រហិរញ្ញវត្ថុ រវាងមូលនិធិគន្ធបុប្ផាកម្ពុជា និងមូលនិធិគន្ធបុប្ផាស្វីស ក្នុងរយៈពេលមធ្យម និងវែងខាងមុខ៕

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា


Khcct banner

អត្ថបទទាក់ទង