Swift cc time

ក្រសួងកសិកម្ម និងក្រុមហ៊ុនបច្ចេកវិទ្យានៃវិស័យកសិកម្មចិន ប្ដេជ្ញាជំរុញនិងពង្រីកកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យានៃវិស័យកសិកម្មឱ្យកាន់តែស៊ីជម្រៅ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Beijing Fenghua YunChuang Technology Co., Ltd ដែលជាក្រុមហ៊ុនមានជំនាញផ្នែកបច្ចេកវិទ្យានៃវិស័យកសិកម្មរបស់ប្រទេសចិន។ ជំនួបនេះ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យានៃវិស័យកសិកម្ម។

នាឱកាសនេះ លោក គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់អនុសាសន៍ប្រកបដោយចក្ខុវិស័យនូវសំណើគន្លឹះរួមមាន៖ ការអនុវត្តសាកល្បងបច្ចេកវិទ្យាជាប្រព័ន្ធតាមដានក្នុងការគ្រប់គ្រងគុណភាពកសិផលចាប់ពីដំណាក់កាលដាំដុះរហូតដល់ផល ការប្រមូលទិន្នន័យកសិកម្ម និងការប្រើប្រាស់ដ្រូនក្នុងការរួមចំណែកក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ បទល្មើសព្រៃឈើនិងសត្វព្រៃ។ លោកក៏បានជំរុញឱ្យមានការសិក្សាស្រាវជ្រាវជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រកម្ពុជាលើដំណាំពូជទុរេនផងដែរ។

ជាមួយគ្នានេះ អ្នកស្រីអគ្គនាយិកា Lin YunYan បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអនុរដ្ឋលេខាធិការក្រសួងកសិកម្ម ដែលបានផ្តល់នូវអនុសាសន៍ប្រកបដោយចក្ខុវិស័យ និងឯកភាពទទួលយកនូវសំណើ ដើម្បីសិក្សា និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដើម្បីឈានទៅសម្រេចបាននូវលទ្ធផលផ្លែផ្កានាពេលខាងមុខ។

លោកស្រី បានបង្ហាញគោលជំហរគ្រោងនឹងអញ្ចើញគណៈប្រតិភូក្រសួងកសិកម្ម ទៅបំពេញទស្សនកិច្ចអំពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងការគ្រប់គ្រង់គុណភាពផលិតផលកសិកម្ម និងបច្ចេកវិទ្យាដ្រូនសំដៅទប់ស្កាត់បទល្មើសនានា នៅឯប្រទេសចិន៕


Khcct banner

អត្ថបទទាក់ទង