Swift cc time

ជប៉ុន បដិសេធមិនហាមកុមារប្រើប្រាស់បណ្តាញសង្គម ខណៈប្រទេសមួយចំនួនហាមឃាត់កុមារលើការប្រើប្រាស់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ជប៉ុន៖ ប្រទេសជាច្រើន បាននឹងកំពុងដាក់ចេញនូវវិធានការហាមឃាត់កុមារ និងយុវជនអាយុក្រោម ១៥ ឬ ១៦ ឆ្នាំមិនឱ្យប្រើប្រាស់បណ្តាញសង្គម ក្នុងនោះរួមមាន៖ បារាំង អង់គ្លេស អូស្ត្រាលី និងឥណ្ឌូនេស៊ី។ ប៉ុន្តែជប៉ុនបានបដិសេធមិនអនុវត្តការហាមឃាត់ជារួមលើកុមារពីការប្រើប្រាស់បណ្តាញសង្គមឡើយ។ រដ្ឋាភិបាល និងអ្នកជំនាញជប៉ុនបានសន្និដ្ឋានថា ការហាមទាំងស្រុងជារឿងមិនសមស្រប ព្រោះបណ្តាញសង្គមបានក្លាយជាឧបករណ៍ទំនាក់ទំនងដ៏សំខាន់ និងជាទីប្រឹក្សាផ្លូវចិត្តសម្រាប់កុមារដែលជួបវិបត្តិគ្រួសារ ឬមានជម្ងឺ។

យោងតាមការចេញផ្សាយរបស់កាសែត The Japan Times ជប៉ុនជ្រើសរើសផ្អែកលើ ការផ្ទៀងផ្ទាត់អាយុឱ្យបានតឹងរ៉ឹង, ការកំណត់ប្រព័ន្ធការពារសុវត្ថិភាពស្វ័យប្រវត្តិ (Default Settings) និង ការតម្រូវឱ្យក្រុមហ៊ុនបច្ចេកវិទ្យាបង្កើនការទទួលខុសត្រូវ លើផលប៉ះពាល់នៃផលិតផលរបស់ខ្លួន ជាជាងការហាមឃាត់ទាំងស្រុង។

អាជ្ញាធរជប៉ុនកំពុងសិក្សាលើលទ្ធភាពនៃការបង្កើតច្បាប់ថ្មីត្រឹមចុងឆ្នាំ ២០២៦ ដើម្បីដាក់សម្ពាធឱ្យក្រុមហ៊ុនបច្ចេកវិទ្យាលុបបំបាត់មុខងារដែលទាក់ទាញឱ្យក្មេងញៀន (ដូចជា Infinite Scrolling ឬ Autoplay) និងជម្រុញការអប់រំឌីជីថលបន្ថែមពីលើ ការគ្រប់គ្រងពីអាណាព្យាបាល៕

Khcct banner

អត្ថបទទាក់ទង