Yearendyearend1140x150
Img 0571

ប្រាក់បេសកកម្ម៖ឧបនាយករដ្ឋមន្ត្រីបាន៤០ម៉ឺន ខណៈក្រុមប្រឹក្សាឃុំ-សង្កាត់ជាង១៥ម៉ឺនរៀលក្នុង១ថ្ងៃ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញនូវវិធានការកំណត់ប្រាក់បេសកកម្មសម្រាប់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។សម្រាប់បេសកកម្មក្នុងប្រទេសតំណែងឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ឬ រដ្ឋមន្ត្រី នឹងទទួលបានប្រាប់៤០ម៉ឺនរៀល ខណៈខណៈក្រុមប្រឹក្សាឃុំ-សង្កាត់ជាង១៥ម៉ឺនរៀលក្នុង១ថ្ងៃ។

យោងតាមអនុក្រឹត្យស្តីពីប្រាក់បេសកកម្មត្រូវបំពេញនៅក្នុងប្រទេស ប្រាក់បេសកកម្ម ត្រូវបានកំណត់៦ប្រភេទតាមមុខតំណែងក្នុងរចនាសម្ព័ន្ធ ប្រភេទ ក ៖ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងប្រធានស្ថាប័ន ឬអង្គភាពដែលមានឋានៈ និងបុព្វសិទ្ធិស្មើមុខតំណែងនេះ ទទួលបានប្រាក់បេសកកម្មចំនួន ៤០០០០០រៀលសម្រាប់១នាក់/១ថ្ងៃ/១យប់នៅក្នុងប្រទេស។ ប្រភេទ ខ១ ៖ រដ្ឋលេខាធិការ និងអនុប្រធានស្ថាប័ន ឬអង្គភាព ដែលមានឋានៈ និងបុព្វសិទ្ធិស្មើមុខតំណែងនេះ ទទួលបានប្រាក់បេសកកម្មចំនួន ២៨៥០០០រៀលសម្រាប់១នាក់/១ថ្ងៃ/១យប់នៅក្នុងប្រទេស។

ប្រភេទ ខ២ ៖ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គធិការ ប្រធានក្រុមប្រឹក្សារាជធានីខេត្ត អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងមន្រ្តីរាជការសាធារណៈដែលមានឋានៈ និងបុព្វសិទ្ធិស្មើខុខតំណែងនេះ ទទួលបានប្រាក់បេសកកម្មចំនួន ២៣០០០០រៀលសម្រាប់១នាក់/១ថ្ងៃ/១យប់នៅក្នុងប្រទេស។ ប្រភេទ គ ៖ អគ្គលេខាធិការរង អគ្គនាយករង អត្ថាធិការរង ប្រធាននាយកដ្ឋាន សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត អភិបាលរងរាជធានី ខេត្ត និងមន្ត្រីរាជការសាធារណៈ ទទួលបានប្រាក់បេសកកម្មចំនួន ១៩៤០០០រៀលសម្រាប់១នាក់/១ថ្ងៃ/១យប់នៅក្នុងប្រទេស។

ប្រភេទ ឃ ៖ អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យថ្នាក់រដ្ឋបាលកណ្តាល និងថ្នាក់រដ្ឋបាល សមាជិកក្រុមប្រឹក្សា អភិបាលរងក្រុង ស្រុក ខណ្ឌ នាយករដ្ឋបាល ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ ទទួលបានប្រាក់បេសកកម្មចំនួន ១៦០០០០រៀលសម្រាប់១នាក់/១ថ្ងៃ/១យប់នៅក្នុងប្រទេស។ ប្រភេទ ង ៖ មន្ត្រីរាជការសាធារណៈ មន្ត្រីជាប់កិច្ចសន្យា ទាំងនៅរដ្ឋបាលថ្នាក់ជាតិ ទាំងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងជំនួយការហិរញ្ញវត្ថុនៃរដ្ឋបាល ឃុំសង្កាត់ ទទួលបានប្រាក់បេសកកម្មចំនួន ១៥៦០០០រៀលសម្រាប់១នាក់/១ថ្ងៃ/១យប់នៅក្នុងប្រទេស។

រាប់មន្ត្រីទាំងអស់ត្រូវទទួលទណ្ឌកម្មរដ្ឋបាល និងសំណងរដ្ឋប្បវេណី តាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ចំពោះសកម្មភាពដែលបានប្រព្រឹត្ត ឬសមគំនិតក្នុងការប្រព្រឹត្តដូចជា ការក្លែងបន្លំលិខិតយុត្តិការចំណាយ និងលិខិតស្នាមផ្សេងៗ ក្នុងគោលបំណងទទួលបានប្រាក់បេសកកម្ម ដែលខ្លួនពុំមានសិទ្ធិទទួលតាមការកំណត់នៃអនុក្រឹត្យនេះ។

ទណ្ឌកម្មរដ្ឋបាលសម្រាប់មន្ត្រីរាជការស៊ីវិល រួមមានជាអាទិ៍៖ ការស្តីបន្ទោស ការផ្លាស់ដោយបង្ខំតាមវិធានការខាងវិន័យ ការលុបឈ្មោះចេញពីតារាងឡើងឋានន្តរស័ក្តិ ឬថ្នាក់ ការដាក់ឲ្យនៅទំនេរគ្មានប្រាក់បៀរវត្ស ការបន្ថយឋានន្តរស័ក្តិ ការដាក់ឲ្យចូលនិវត្តន៍មុនកំណត់ និងបញ្ឈប់ពីការងារដោយបង្ខំ ឬការបណ្តេញចេញពីមុខតំណែងជាមន្ត្រីរាជការ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង