Swift cc time

ចៅអធិការវត្តថៃមួយអង្គត្រូវបានដកតំណែង ក្រោយផ្ទេរលុយវត្តអស់ ២៥ម៉ឺនដុល្លារ ទៅក្រុមឆបោក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ ចៅអធិការវត្តថៃមួយអង្គដែលគ្រប់គ្រងនៅវត្តម៉ែខាំ ព្រះជន្ម ៦៤ ឆ្នាំ ត្រូវបានដកចេញពីតំណែងភ្លាមៗបន្ទាប់ពីព្រះអង្គបានលួចផ្ទេរលុយវត្តប្រមាណ ២៥ម៉ឺនដុល្លារទៅក្រុមឆបោកអនឡាញ បន្ទាប់ពីបានចាញ់បោកស្កេមតាម (Call Center/Online Scams) ។ យោងតាមកាសែតថៃ Amarin News ការសម្រេចដកតំណែងនេះ បានធ្វើឡើងបន្ទាប់ពីរកឃើញថា ចៅអធិការវត្តរូបនេះ បានធ្វើប្រតិបត្តិការផ្ទេរប្រាក់រហូតដល់ ២០៧ លើក ចូលទៅកាន់គណនីធនាគារចំនួន ៦៦ គណនីផ្សេងៗគ្នា។ គណៈសង្ឃបានបញ្ជាក់ថា សកម្មភាពរបស់ចៅអធិការអង្គនេះ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិរបស់វត្ត ហើយការទុកឱ្យចៅអធិការវត្តរូបនេះ បន្តនៅក្នុងតំណែង អាចនឹងបណ្តាលឱ្យមានការខូចខាតកាន់តែច្រើនឡើង។

កាសែតដដែលបញ្ជាក់ទៀតថា ដើម្បីធានាដល់ការគ្រប់គ្រងវត្ត និងទ្រព្យសម្បត្តិជាបន្ត អាជ្ញាធរសង្ឃថៃ បានតែងតាំងព្រះគ្រូផ្សេងទៀត ឱ្យទទួលតំណែងជាប្រធានស្តីទីគ្រប់គ្រងវត្ត ម៉ែខាំ និងមើលថែភិក្ខុសាមណេរក្នុងវត្តជំនួស ផ្អែកលើព្រះរាជបញ្ញត្តិគណៈសង្ឃថៃ និងច្បាប់ក្រុមប្រឹក្សាមហាសង្ឃជាន់ខ្ពស់៕

Khcct banner

អត្ថបទទាក់ទង