Swift cc time

AUPP រៀបចំសន្និសីទអន្តរជាតិ IBTSS 2026 នាំមកនូវអ្នកដឹកនាំ និងអ្នកជំនាញពីជុំវិញពិភពលោក ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ាន

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានរៀបចំសន្និសីទអន្តរជាតិលើកទី២ ស្តីពីការធ្វើសមាហរណកម្មធុរកិច្ច បច្ចេកវិទ្យាឌីជីថល និងវិទ្យាសាស្ត្រសង្គម ដើម្បីអាស៊ានប្រកបដោយចីរភាព និងលើសពីនេះ (The 2nd International Conference on the Integration of Business, Digital Technologies, and Social Sciences for a Sustainable ASEAN and Beyond - IBTSS 2026) កាលពីថ្ងៃទី៦–៧ ខែសីហា ឆ្នាំ២០២៦។

សន្និសីទរយៈពេលពីរថ្ងៃនេះ បានប្រមូលផ្តុំអ្នកសិក្សាស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រ អ្នករៀបចំគោលនយោបាយ អ្នកដឹកនាំវិស័យឧស្សាហកម្ម និងនិស្សិតមកពីសាកលវិទ្យាល័យ ស្ថាប័នស្រាវជ្រាវ អង្គការរដ្ឋាភិបាល និងដៃគូឧស្សាហកម្មពីបណ្តាប្រទេសផ្សេងៗ ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងស្វែងរកដំណោះស្រាយប្រកបដោយនវានុវត្តន៍ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

សន្និសីទនេះមានកិត្តិយសបានទទួលស្វាគមន៍វាគ្មិនសំខាន់ៗ និងភ្ញៀវកិត្តិយស រួមមាន លោកបណ្ឌិត Byoung Joon Kim អនុប្រធានទទួលបន្ទុកកិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យ Kookmin (Kookmin University), ឯកឧត្តមបណ្ឌិត សំ សិទ្ធិសេរី អគ្គនាយកនៃ អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង លោកស្រីបណ្ឌិត Jeni McRay សាកលវិទ្យាធិការរង ផ្នែកអន្តរជាតូបនីយកម្ម និងផ្ដួចផ្ដើមយុទ្ធសាស្រ្ត នៃសាកលវិទ្យាល័យ Fort Hays State និង លោកបណ្ឌិត Hayo Reinders នាយកវិទ្យាស្ថាន Institute for Teacher Leadership។

ក្នុងសុន្ទរកថាគន្លឹះរបស់លោក ឯកឧត្តមបណ្ឌិត សំ សិទ្ធិសេរី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើបរិវត្តកម្មឌីជីថលប្រកបដោយការទទួលខុសត្រូវ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយបានលើកឡើងថា៖

“យើងអាចកសាងអនាគតឌីជីថលមួយ ដែលបច្ចេកវិទ្យាជួយលើកកម្ពស់មនុស្សជាតិ នវានុវត្តន៍បង្កើតវិបុលភាពរួម និងអាស៊ានក្លាយជាគំរូសកលសម្រាប់ការធ្វើបរិវត្តកម្មឌីជីថលប្រកបដោយបរិយាបន្ន ចីរភាព និងការទទួលខុសត្រូវ។ កម្ពុជាត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយអ្នកទាំងអស់គ្នា ក្នុងដំណើរដ៏សំខាន់នេះ។”

សន្និសីទ IBTSS 2026 មានគោលបំណងប្រើប្រាស់សក្តានុពលនៃកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរចំណេះដឹង និងសកម្មភាពរួម ដើម្បីបង្កើតមាគ៌ាថ្មីៗសម្រាប់កំណើនប្រកបដោយបរិយាបន្ន ការគ្រប់គ្រង និងថែរក្សាបរិស្ថានប្រកបដោយការទទួលខុសត្រូវ និងសុខុមាលភាពសង្គម ដោយមានគោលដៅទូលំទូលាយក្នុងការកសាងអនាគតប្រកបដោយចីរភាព។

ភាពជោគជ័យនៃ IBTSS 2026 ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ AUPP ក្នុងការលើកកម្ពស់ឧត្តមភាពផ្នែកស្រាវជ្រាវ ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងលើកកម្ពស់តួនាទីរបស់កម្ពុជាក្នុងនាមជាមជ្ឈមណ្ឌលកំពុងរីកចម្រើនសម្រាប់នវានុវត្តន៍ ការអប់រំ និងការផ្លាស់ប្តូរចំណេះដឹង។

អំពី AUPP

សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) គឺជាសាកលវិទ្យាល័យតែមួយគត់ក្នុងប្រទេសកម្ពុជាដែលផ្តល់ជូននូវកម្មវិធីសិក្សាស្តង់ដារបែបអាមេរិក និងកម្មវិធីសញ្ញាបត្រពីរដែលទទួលស្គាល់ដោយសហរដ្ឋអាមេរិក។ សិស្សនិស្សិតមានឱកាសជ្រើសរើសពីមុខជំនាញ១៣មុខផ្សេងៗគ្នានៅក្នុងមហាវិទ្យាល័យធុរកិច្ច បច្ចេកវិទ្យាឌីជីថល នីតិសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។

វគ្គសិក្សាថ្មី ២០២៦ កំពុងបើកទទួលពាក្យចូលរៀន ដាក់ពាក្យឥឡូវនេះ៖ https://bit.ly/BachelorsApplication

ស្វែងយល់បន្ថែម៖

www.aupp.edu.kh

www.facebook.com/AUPPkh


Khcct banner

អត្ថបទទាក់ទង