Swift cc time

មេដឹកនាំកំពូលចិនបញ្ជាក់ជាថ្មីនឹងធ្វើការជាមួយមេដឹកនាំកម្ពុជា លើគ្រប់វិស័យ ដើម្បីប្រយោជន៍ប្រជាជនទាំងពីរ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឆ្វេង៖  សម្តេច ហ៊ុន សែន និងស្តាំ៖ លោក ស៊ី ជិនពីង

ភ្នំពេញ៖ អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិនលោក ស៊ី ជិនពីង បានបញ្ជាក់ជំហរជាថ្មីត្រៀមខ្លួន រួចជាស្រេចក្នុងការរក្សាការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រជាមួយ សម្តេច ហ៊ុន សែន ធ្វើឱ្យស៊ីជម្រៅលើគ្រប់វិស័យដើម្បីជា ប្រយោជន៍កាន់តែធំធេងសម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរ។ការប្រកាសជាថ្មីនេះ ធ្វើឡើងលិខិតដែលលោក ស៊ី ជិនពីង ផ្ញើសារថ្លែងអំណរគុណ សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្ញើសារលិខិតអបអរសាទរ ដល់ខួបលើកទី១០៥ នៃការបង្កើតគណបក្សកុម្មុយនីស្តចិន (CPC)។

យោងតាមសារលិខិតនោះ មេដឹកនាំកំពូលចិន លោក ស៊ី ជិនពីង បានគូសបញ្ជាក់ពី មិត្តភាពដែកថែបរវាងប្រទេសចិន និងប្រទេសកម្ពុជា បានហែលឆ្លងឧបសគ្គជាច្រើន ទប់ទល់បាននឹងវិញ្ញាសានៃការប្រែប្រួលស្ថានការណ៍អន្តរជាតិ ព្រមទាំងកាន់តែរីកចម្រើនខ្លាំងក្លាឡើងពីមួយ ថ្ងៃទៅមួយថ្ងៃ។លោកចាត់ទុក ទស្សនមិត្តភាពជាកិច្ចផ្លូវការនៅប្រទេសចិនរបស់សម្តេច ហ៊ុន សែន កន្លងទៅនេះ សម្រេចនូវការឯកភាពជាឯកច្ឆន្ទថ្មីៗដ៏សំខាន់ក្នុងការជំរុញ ទំនាក់ទំនងចិន-កម្ពុជា និងការកសាងសហគមន៍ជោគវាសនារួម។

ជាថ្មីម្តងទៀត លោក ស៊ី ជិនពីង បានបញ្ជាក់ទៀតថា ក្នុងកាលៈទេសៈថ្មីៗ លោកត្រៀមខ្លួន រួចជាស្រេចក្នុងការរក្សាការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រជាមួយ សម្តេច ហ៊ុន សែន ធ្វើឱ្យស៊ីជម្រៅ នូវទំនុកចិត្តទៅវិញទៅមកខាងផ្នែកនយោបាយ, ជំរុញការផ្លាស់ប្តូររវាងគណបក្សនិងគណបក្ស និង ការចែករំលែកបទពិសោធស្តីពីអភិបាលកិច្ច ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ ដែលផ្ដល់ប្រយោជន៍ទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែងលើគ្រប់វិស័យ ក្នុងគោលបំណងនាំមកនូវ ផលប្រយោជន៍កាន់តែធំធេងសម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរ៕

Khcct banner

អត្ថបទទាក់ទង