Swift cc time

មន្ទីរពិសោធន៍ក្រសួងបរិស្ថាន ផ្តល់ឱកាសចុះកម្មសិក្សាដល់និស្សិត មកពីបណ្តាសាកលវិទ្យាល័យទាំងក្នុង និងក្រៅប្រទេស

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ គិតមកត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ មន្ទីរពិសោធន៍ក្រសួងបរិស្ថាន ទទួលនិស្សិតចុះកម្មសិក្សាសរុបចំនួន ៦១នាក់ មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថានជាតិបច្ចេកវិទ្យាប្រទេសជប៉ុន។

ក្នុងអំឡុងពេលចុះកម្មសិក្សា និស្សិតទាំងអស់បានស្វែងយល់អំពីប្រភពនៃការបំពុលបរិស្ថាន ការសិក្សាអំពីលក្ខណៈរូប និងលក្ខណៈគីមីការសំណាក និងបានវិភាគគុណភាពទឹកលើការប៉ារ៉ាម៉ែត្រ កម្រិតអាស៊ីត-បាស(pH) បរិមាណសាធាតុរឹងអណ្តែតក្នុងទឹក(TSS) តម្រូវការអុកស៊ីសែនបែបគីមីជីវៈ(BOD) តម្រូវការអុកស៊ីសែនបែបគីមី(COD) បរិមាណអាសូតសរុប(TN) បរិមាណផូស្វ័រសរុប(TP) និងការពិនិត្យប្រេង និងខ្លាញ់ក្នុងទឹក។

បន្ថែមពីនេះ និស្សិតទាំងអស់ ក៏បានអនុវត្តការយក និងរក្សាទុកសំណាក និងការធ្វើការវិភាគលើសំណាកផ្សេងទៀតដូចជា សំណាកដី បន្លែ ផ្លែឈើជាដើម៕


Khcct banner

អត្ថបទទាក់ទង