Swift cc time

គណៈកម្មការប្រឡង៣រូប ត្រូវបាន ACU ធ្វើកំណត់ហេតុ ក្រោយរកឃើញប្រើ Smart Watch នៅមណ្ឌលប្រឡង

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

សៀមរាប៖ គណៈកម្មការប្រឡងចំនួន៣រូប នាព្រឹកថ្ងៃទី១០ ខែសីហា បានពាក់នាឡិកាឆ្លាតវៃ (Smart Watch) ក្នុងពេលបំពេញភារកិច្ច នៅមណ្ឌលប្រឡងក្នុងខេត្តសៀមរាប។ គណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តសៀមរាប និងក្រុមការងារសង្កេតការណ៍ អ.ប.ព បានធ្វើកំណត់ហេតុពិសេសលើករណីនេះ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ និងភាពរលូននៃដំណើរការប្រឡង។

គួរបញ្ជាក់ថា គណៈកម្មការប្រឡងចំនួន៣រូប មានសមាជិកគណៈកម្មការកណ្ដាល ២រូប នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន សៀមរាប និងសមាជិកគណៈកម្មការត្រួតពិនិត្យអគារ ១រូប នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន វត្តស្វាយ៕


Khcct banner

អត្ថបទទាក់ទង