Swift cc time

បាញ់ប្រហារនៅសាលារៀនមួយកន្លែងនៅថៃ ស្លាប់គ្រូ ២ នាក់ និងរបួស ២០នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ បាញ់ប្រហារនៅសាលារៀនរបស់ថៃមួយកន្លែងដែលមានឈ្មោះថា Debsirin Nonthaburi School នៅព្រឹកថ្ងៃសុក្រនេះបានសម្លាប់គ្រូបង្រៀនចំនួន ២ នាក់ ខណៈរបួសប្រមាណ ២០នាក់ ដោយក្នុងនោះមាន ៣ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ផ្អែកតាមរបាយការណ៍បឋមបានឱ្យដឹងថា ខ្មាំងកាំភ្លើងដែលត្រូវបានសង្ស័យថាជាសិស្សប្រុសអាយុ ១៥ ឆ្នាំ។ នេះបើយោងតាមប្រភពព័ត៌មានថៃ។

ភ្លាមៗនោះ កងកម្លាំងនគរបាល និងក្រុមសង្គ្រោះបន្ទាន់ថៃ បានចុះអន្តរាគមន៍ និងបិទខ្ទប់តំបន់កើតហេតុ ដើម្បីរៀបចំការជម្លៀសសិស្សានុសិស្ស ព្រមទាំងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ខណៈអាជ្ញាធរថៃ បានអំពាវនាវឱ្យសាធារណជនផ្អាកការផ្សាយផ្ទាល់ (Livestream) ពីប្រតិបត្តិការសមត្ថកិច្ចដើម្បីកុំឱ្យរំខានដល់ការបង្រ្កាប។

គួររំលឹកថា នេះមិនមែនជាករណីថ្មីនៅថៃឡើយ ដោយកាលពីខែកក្កដាកន្លងទៅ មានករណីបាញ់ប្រហារមួយដែលបានបណ្តាលឱ្យសិស្ស ៣ នាក់រងរបួសនៅខេត្ត Pathum Thani ហើយកាលពីខែកុម្ភៈ នាយិកាសាលាម្នាក់នៅខេត្ត Songkhla ក៏បានពលីជីវិតដើម្បីការពារសិស្សានុសិស្សពីការបាញ់ប្រហារ៕


Khcct banner

អត្ថបទទាក់ទង