Swift cc time

ជប៉ុនបញ្ជាឱ្យជម្លៀសពលរដ្ឋរាប់ម៉ឺននាក់ ខណៈព្យុះទីហ្វុងដូលហ្វីនចូលមកដល់ និងបានលុបចោលជើងហោះហើរ ៥០០

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

តូក្យូ៖ មនុស្សរាប់សែននាក់នៅភាគនិរតីនៃប្រទេសជប៉ុនត្រូវបានបញ្ជាឱ្យជម្លៀសចេញ ហើយជើងហោះហើរជាង ៥០០ ត្រូវបានលុបចោលនៅថ្ងៃសុក្រនេះ ខណៈដែលព្យុះទីហ្វុងថ្មីដែលមានឈ្មោះថាដូលហ្វីនកំពុងតែរំកិលដល់ប្រទេសជប៉ុននិងនាំមកនូវខ្យល់បក់បោក ភ្លៀងធ្លាក់ខ្លាំង និងរលកខ្ពស់។ ទីភ្នាក់ងារឧតុនិយមជប៉ុនបានអះអាងថាព្យុះទីហ្វុងនេះ មានកម្លាំងខ្យល់អតិបរមា ១៤៤ គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងខ្យល់បក់ខ្លាំងរហូតដល់ ១៩៨ គីឡូម៉ែត្រក្នុងមួយម៉ោង និងកំពុងខិតជិតខ្សែសង្វាក់នៃកោះរវាងតំបន់ Kyushu និងខេត្ត Okinawa ។ អាជ្ញាធរបានចេញបញ្ជាជម្លៀសប្រជាជនជិត ២៦០,០០០ នាក់នៅក្នុងខេត្ត Kagoshima និង Okinawa ខណៈដែលក្រុមហ៊ុន Toyota បានផ្អាកការងារនៅរោងចក្រចំនួនប្រាំបួន។

អាជ្ញាធរបានព្រមានថា ព្យុះទីហ្វុងដូលហ្វីននិងវាយប្រហារនៅជិតខេត្ត Okinawa ដោយបង្កើនហានិភ័យនៃខ្យល់ដែលអាចបំផ្លាញ ឬដួលរលំដើមឈើ និងហេដ្ឋារចនាសម្ព័ន្ធនាៗ។ ទីភ្នាក់ងារអាកាសធាតុជប៉ុនបញ្ជាក់ទៀតថាទឹកភ្លៀង និងផ្គររន្ទះ ក៏អាចវិវត្តន៍កាន់តែខ្លាំងក្លា ដែលអាចបង្កឱ្យមានទឹកជំនន់ភ្លាមៗ ហើយព្យុះដ៏ធំនេះក៏កំពុងហ៊ុមព័ទ្ធកោះភាគច្រើននៃកោះ Kyushu ភាគខាងត្បូងជាមួយនឹងខ្យល់បក់ខ្លាំង រួមទាំងខេត្ត Kumamoto ជាដើម៕

Khcct banner

អត្ថបទទាក់ទង