ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយស្រ្តីឈ្មោះ សាម ម៉ីជូ នៅពេលនេះឪពុករបស់ សាម ម៉ីជូ បានផ្តល់សំណងជូនគ្រួសារជនរងគ្រោះចំនួន ៦ម៉ឺនដុល្លារ។ ការសម្របសម្រួល និងផ្តល់សំណងនេះ បានធ្វើឡើងកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅសាលាឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។
បើទោះបីទទួលបានសំណងពីក្រុមគ្រួសារជនបង្ក តែស្ត្រីឈ្មោះ សាម ម៉ីជូ នៅបន្តជាប់ពន្ធនាគារដដែល ដើម្បីទទួលទោសតាមច្បាប់។
គួរបញ្ជាក់ថា ស្ដ្រីឈ្មោះ សាម ម៉ីជី បានបើករថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក AVATAR 11 ពាក់ផ្លាកលេខកម្ពុជា V.C.8989 បានបុកអ្នកជិះម៉ូតូម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១៖៣០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវលេខ១០០៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕