ភ្នំពេញ៖ អាជ្ញាធរកម្ពុជា នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ បានសម្រេចបណ្ដេញជនជាតិថៃចំនួន ១៤នាក់ ក្នុងនោះ មានស្រី០៣នាក់ ចេញពីប្រទេសកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម (ខេត្តកោះកុង)។
លោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្ដេញជនជាតិថៃ សរុបចំនួន ១៤នាក់ (ស្រី០៣នាក់) ចេញពីប្រទេសកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម (ខេត្តកោះកុង)។ ការបណ្តេញចេញនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរកឃើញថា ពួកគេពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) លួចរក្សាទុក និងប្រើប្រាស់ដោយនូវសារធាតុញៀនខុសច្បាប់, លួចស្នាក់នៅ និងធ្វើការងារខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា៕