Swift cc time

ម៉ាឡេស៊ី ប្រាប់ថៃទៅប្រមូលភស្តុតាងដែលចោទខ្លួនថាជាប់ពាក់ព័ន្ធការស្លាប់ទាហានប៉ារ៉ាថៃ ៥នាក់នៅភាគខាងត្បូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី០៤ ខែសីហា បានស្នើសុំឱ្យអាជ្ញាធរថៃផ្តល់ភស្តុតាងជាក់ស្តែងជុំវិញការចោទប្រកាន់ថា ក្រុមឧទាមប្រដាប់អាវុធបានរត់គេចខ្លួនឆ្លងដែនចូលក្នុងទឹកដីម៉ាឡេស៊ី បន្ទាប់ពីមានការវាយប្រហារកាលពីថ្ងៃទី២២ ខែកក្កដា នៅភាគខាងត្បូងខេត្តណារ៉ាធិវ៉ាត់ ដែលបណ្តាលឱ្យទាហានរបស់ខ្លួន ប៉ារ៉ាថៃ ៥នាក់ស្លាប់ និងអ្នកស្រុក ៦នាក់រងរបួស។


យោងតាមការចេញផ្សាយរបស់កាសែត The Nation លោក មូហាម៉ាត់ យូស៊ូហ្វ ម៉ាម៉ាត់ (Mohd Yusoff Mamat) ស្នងការនគរបាលរដ្ឋកេឡាន់តាន់ (Kelantan) បានបញ្ជាក់ថា ភាគីម៉ាឡេស៊ីតែងតែរងការចោទប្រកាន់ជាញឹកញាប់នៅពេលមានហេតុការណ៍ផ្ទុះអាវុធនៅភាគខាងត្បូងថៃ ប៉ុន្តែរហូតមកទល់ពេលនេះ ថៃមិនទាន់បានផ្តល់ភស្តុតាងណាមួយឡើយ ខណៈភាគីថៃបានត្រឹមតែស្នើសុំកិច្ចសហប្រតិបត្តិការពីម៉ាឡេស៊ី ដើម្បីជួយសម្របសម្រួលជាមួយក្រុមឧទាមទាំងនោះ។

គួររំលឹកថា នៅក្នុងហេតុការណ៍មួយផ្សេងទៀតកាលពីថ្ងៃទី០២ ខែសីហា ប៉ូលិសថៃ ២នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស ក្នុងហេតុការណ៍បាញ់ប្រហារតតាំងជាមួយជនសង្ស័យកាន់កាំភ្លើងវែងម្នាក់ អំឡុងពេលចុះប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន នៅក្នុងស្រុកតាកបៃ (Tak Bai) ខេត្តណារ៉ាធិវ៉ាត់៕

Khcct banner

អត្ថបទទាក់ទង