Swift cc time

ស្រីលង្កា បើក«ស្ថានកុងស៊ុលកិត្តិយស»ជាលើកដំបូងនៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ប្រទេសស្រីលង្កា បានប្រកាសបើកជាផ្លូវការជាលើកដំបូងនៃ ស្ថានកុងស៊ុលកិត្តិយស នៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងការទូត ពាណិជ្ជកម្ម និង វិនិយោគរវាងប្រទេសទាំងពីរ និង ជាពិសេស កាត់បន្ថយការលំបាក់របស់ពលរដ្ឋកម្ពុជា ដោយមិនចាំបាច់ឆ្លងកាត់ទៅប្រទេសថៃ។

កម្មវិធីបើកផ្លូវការនេះ ធ្វើឡើងដោយមានការចូលរួមពីតំណាងនៃក្រសួងការបរទេសកម្ពុជា ឯកអគ្គរដ្ឋទូតនៃស្រីលង្កា និង លោកកុងស៊ុលកិត្តិយសប្រចាំកម្ពុជា។

ក្នុងបទសម្ភាសន៍ជាមួយ ស៊ីស៊ីថាមស៍ លោកស្រីឯកអគ្គរដ្ឋទូតនៃស្រីលង្កា ថ្លែងចាត់ទុកការបើក«ស្ថានកុងស៊ុលកិត្តិយស»ស្រីលង្កានៅកម្ពុជានេះ នឹងជួយសម្របសម្រួលដល់ទំនាក់ទំនងការទូត ការធ្វើ Visa និង passport របស់ពលរដ្ឋខ្មែរ និង ស្រីលង្កា និង ទំនាក់ទំនងប្រជាជន និងប្រជាជន៕


Khcct banner

អត្ថបទទាក់ទង