Swift cc time

«ជនបរទេស»ខុសច្បាប់ ៧៧៧នាក់ ត្រូវបានអាជ្ញាធរសម្រេចបណ្ដេញចេញពីកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ អាជ្ញាធរកម្ពុជា បានសម្រេចបណ្ដេញជនបរទេសខុសច្បាប់សរុបចំនួន ៧៧៧នាក់ (ស្រី ១២០នាក់) មាន ១៩សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។

ការបណ្ដេញចេញនោះ អនុវត្តតាមអនុសាសន៍របស់លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចាត់តាំងឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តអនុវត្តនីតិវិធីបណ្ដេញចេញនូវក្រុមជនបរទេសទាំងនោះជាបន្តបន្ទាប់។ ជនបរទេសទាំង ១៩សញ្ជាតិ រួមមាន៖ កាមេរូន,កូរ៉េ,ចិន,ចិនតៃវ៉ាន់,ជប៉ុន,នីហ្សេរីយ៉ា,នេប៉ាល់,បង់ក្លាដេស,ប៉ាគីស្ថាន,ថៃ,ម៉ាទ្បេស៊ី,មីយ៉ាន់ម៉ា,លីប៊េរីយ៉ា,វៀតណាម,ហ្វីលីពីន,ឥណ្ឌា,ឥណ្ឌូនេស៊ី,អាម៉េរិក និងអូស្រ្តាលី។

ក្នុងចំណោមនោះ មានជនជាតិចិន ១៥៨នាក់(ស្រី ០៥នាក់) ពាក់ព័ន្ធករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញតាមយន្តហោះពិសេស តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ ចំណែកជនបរទេសផ្សេងទៀត ត្រូវបានបណ្ដេញចេញតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយសារប្រព្រឹត្តបទល្មើសផ្សេងៗដូចជា៖ ការលួចឆ្លងដែន, បន្លំឯកសារ, ស្នាក់នៅគ្មានលិខិតឆ្លងដែន, ចាប់ជំរិទទារប្រាក់, ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ (QR Code ក្លែងក្លាយ), ជួញដូរ និងប្រើប្រាស់គ្រឿងញៀន, ធ្វើការងារខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត៕


Khcct banner

អត្ថបទទាក់ទង