Swift cc time

ក្នុងខែកក្កដា មានអ្នកដំណើរជិត១៥០នាក់ស្លាប់ និងជាង២៤០នាក់រងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ រយៈពេលមួយខែពេញ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស កើតឡើងចំនួន២០៨ករណី បណ្តាលឱ្យមានមនុស្សស្លាប់រហូតទៅដល់១៤៤នាក់ និងរបួសធ្ងន់ស្រាលចំនួន ២៤៥នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។

បើតាមរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនោះ ភាគច្រើនបណ្តាលមកពី ការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការបើកបរមិនប្រកាន់ស្តាំ ការវ៉ាជែង ការបត់មិនប្រុងប្រយ័ត្ន ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង មិនគោរពសញ្ញាចរាចរណ៍ និងកត្តាយានយន្ត។

ទន្ទឹមនឹងនោះ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍បានកើនឡើង បើធៀបឆ្នាំ២០២៥ ក្នុងនោះ ករណីគ្រោះថ្នាក់មានកំណើន២១៣លើក ស្មើ២០ភាគរយ ចំនួនអ្នកស្លាប់មានកំណើន៧៩នាក់ ស្មើ១១ភាគរយ និងចំនួនអ្នករបួសមានកំណើន៤៦៨នាក់ ស្មើ៣២ភាគរយ៕

គួរបញ្ជាក់ថា លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់លិខិតគោរពជូន សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើសុំគោលការណ៍អនុញ្ញាត រឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ តទៅ៕

Khcct banner

អត្ថបទទាក់ទង