Swift cc time

យុវជនកម្ពុជា៤រូប នឹងចូលរួមកិច្ចប្រជុំកំពូលយុវជនអាស៊ាន ចាប់ពីថ្ងៃទី ៤-៧ សីហា ប្រទេសហ្វីលីពីន

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ យុវជនកម្ពុជា៤រូប នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលយុវជនអាស៊ាន ស្តីពីភាពធន់នឹងឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដោយមានការទទួលខុសត្រូវ ASEAN Youth Summit on Digital Resilience and Responsible Use of New Technologies ចាប់ពីថ្ងៃទី ៤-៧ ខែសីហា ឆ្នាំ២០២៦ ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

បើតាមក្រសួងអប់រំ យុវជនទាំង៤រូបរួមមាន៖ កញ្ញា ភ័ណ្ឌ ផាន់ម៉ាន់ណាវី, កញ្ញា ប៊ុនរឿង សុនីកា, លោក ឈឿន ថៃឃាង និងលោក ឯក សុជាតិរតនៈ។ យុវជនទាំង៤រូប នឹងទទួលបានការបណ្តុះបណ្តាលលើចំណេះដឹងឌីជីថលបែបវិភាគសម្រាប់យុវជនអាស៊ានដែលមានព័ត៌មានគ្រប់គ្រាន់, ភាពធន់នឹងឌីជីថល និងសុខុមាលភាពផ្លូវចិត្តក្នុងពិភពអនឡាញ, ការផ្តល់អំណាចដល់យុវជនក្នុងការគ្រប់គ្រងឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការតស៊ូមតិ និងការច្នៃប្រឌិត។

កិច្ចប្រជុំកំពូលយុវជនអាស៊ាន ត្រូវបានបង្កើតឡើងក្នុងគោលបំណង ពង្រឹងភាពធន់និងឌីជីថលរបស់យុវជនអាស៊ាន តាមរយៈការលើកកម្ពស់ចំណេះដឹងឌីជីថលបែបវិភាគ សុវត្ថិភាពអនឡាញ និងការចូលរួមជាពលរដ្ឋក្នុងបរិយាកាសឌីជីថល។ លើកកម្ពស់ភាពជាអ្នកដឹកនាំរបស់យុវជនក្នុងការគាំទ្រការគ្រប់គ្រងឌីជីថលប្រកបដោយសីលធម៌ សិទ្ធិទិន្នន័យ និងការទទួលខុសត្រូវសង្គម។

បន្ថែមពីនេះ ជំរុញកិច្ចសន្ទនាក្នុងតំបន់អាស៊ាន ដើម្បីដោះស្រាយវិសមភាពឌីជីថល ភាពងាយរងគ្រោះតាមអ៊ីនធឺណិត និងការរីករាលដាលនៃព័ត៌មានក្លែងក្លាយ។ បង្កើតការប្តេជ្ញាចិត្ត និងក្របខណ្ឌក្នុងតំបន់ ដើម្បីការពារយុវជនក្នុងដំណើរការផ្លាស់ប្តូរឌីជីថល និងផ្តល់អំណាចដល់ពួកគេក្នុងនាមជាអ្នកច្នៃប្រឌិត និងអ្នកបង្កើតការផ្លាស់ប្តូរ៕


Khcct banner

អត្ថបទទាក់ទង