Swift cc time

ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបើកដំណើរការសាខាផ្តល់«លិខិតឆ្លងដែន»ប្រចាំខេត្តព្រះសីហនុ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖ ក្រសួងមហាផ្ទៃកម្ពូជា បានប្រកាសបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវសាខាផ្តល់លិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ។ការបើកសាខានេះ នឹងជួយសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយទាំងពេលវេលា និង ថ្លៃធ្វើដំណើរទៅកាន់រាជធានីភ្នំពេញ ព្រមទាំងលើកកម្ពស់គុណភាព និងភាពងាយស្រួលក្នុងការទទួលសេវាកម្ម។

សាខាថ្មីនេះ មានទីតាំងស្ថិតនៅក្នុងផ្សារទំនើប ឌាយអឺម៉ិន ផ្លាសា (Diamond Plaza KPS) ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ពិធីបើកនេះ ធ្វើឡើងក្រោមអធិបតីរបស់លោកស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងគណៈប្រតិភូ បានអញ្ជើញកាត់ខ្សែបូសម្ពោធ និង ទស្សនាទីតាំងផ្តល់សេវាដោយផ្ទាល់ ដើម្បីប្រកាសបើកឱ្យដំណើរការជាផ្លូវការចាប់ពីពេលនេះតទៅ។

លោក ស សុខា បានគូសបញ្ជាក់ថា ការសម្រេចចិត្តបង្កើត និង ដាក់ឱ្យដំណើរការសាខាផ្តល់លិខិតឆ្លងដែននៅក្នុងខេត្តព្រះសីហនុ នាពេលនេះ គឺជាជំហានយុទ្ធសាស្ត្រមួយដ៏សំខាន់របស់ក្រសួងមហាផ្ទៃ ក្នុងការបង្ខិតសេវាសាធារណៈឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។លោកថា ការបើកសាខានេះ នឹងជួយសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយទាំងពេលវេលា និង ថ្លៃធ្វើដំណើរទៅកាន់រាជធានីភ្នំពេញ ព្រមទាំងលើកកម្ពស់គុណភាព និងភាពងាយស្រួលក្នុងការទទួលសេវាកម្ម។

បើតាលោកស សុខា ខេត្តព្រះសីហនុ គឺជាខេត្តយុទ្ធសាស្ត្រសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងដឹកជញ្ជូន ដែលមានប្រជាពលរដ្ឋរស់នៅ អាជីវករ និយោជិត-កម្មករ និងអ្នកធ្វើដំណើរចេញចូលយ៉ាងច្រើន។ លើសពីនេះ សាខាថ្មីនេះ មិនត្រឹមតែបំរើជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុប៉ុណ្ណោះទេ ប៉ុន្តែក៏អាចផ្តល់សេវាជូនប្រជាពលរដ្ឋមកពីខេត្តជិតខាង ដូចជា កំពត កែប កោះកុង និង កំពង់ស្ពឺ ផងដែរ។

យោងតាមក្រសួងមហាផ្ទៃ ពេលវេលា ផ្តល់សេវា ថ្ងៃពុធ ដល់ថ្ងៃអាទិត្យ ផ្តល់សេវាលិខិតឆ្លងដែន ចាប់ពីម៉ោង ០៩ព្រឹកដល់ ម៉ោង ៤រសៀល សម្រាប់ ថ្ងៃចន្ទ ដល់អង្គារ ផ្តល់ព័ត៌មាន និង បើកផ្តល់លិខិតឆ្លងដែន ចាប់ពីម៉ោង ០៩ ព្រឹកដល់ម៉ោង ០៥ ល្ងាច។សម្រាប់តម្លៃ សេវា ធម្មតា ១០០ ដុល្លារ រយៈពេល ១៥ថ្ងៃ រួចរាល់ សេវាឆាប់រហ័ស កម្រិតមធ្យម ១៥០ ដុល្លារ ៧ ថ្ងៃរួចរាល់ និង សម្រាប់សេវាឆាប់រហ័ស ២០០ ដុល្លារ រយៈពេល១ ថ្ងៃហើយ ។ សម្រាប់កុមារ ក្រោមអាយុ ០៦ឆ្នាំ សេវា ធម្មតា ៩០ ដុល្លារ ១៥ រួចរាល់ សេវាឆាប់រហ័ស មធ្យម ១២០ ដុល្លារ ៧ថ្ងៃរួចរាល់ និង សេវាឆាប់រហ័ស ១៦០ ដុល្លារ ១ ថ្ងៃរួចរាល់។


Khcct banner

អត្ថបទទាក់ទង