Swift cc time

កូនស្រីច្បងសម្តេច ហ៊ុន ម៉ាណែត សម្រេចក្តីប្រាថ្នា បានបរិច្ចាគថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា ចំថ្ងៃខួបកំណើត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្រ្តីទី១កម្ពុជា នាថ្ងៃទី៣១ កក្កដា បានបំពេញក្តីប្រាថ្នារបស់កូនស្រីច្បង ហ៊ុន ពេជមុន្នីវរលក្ខណ៍ ក្នុងឱកាសថ្ងៃខួបកំណើត មកមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីសួរសុខទុក្ខផ្ទាល់ រួមទាំងឧបត្ថម្ភជាថវិកា និងរៀបចំម្ហូបអាហារ ផ្លែឈើ នំខួបកំណើត ចែកជូនដល់កុមារាកុមារីដែលកំពុងសម្រាកព្យាបាលជំងឺ ក៏ដូចជាចែកជូនលោកគ្រូ អ្នកគ្រូពេទ្យ។

បើតាមខ្លឹមសាររបស់លោកស្រី ពេជ ចន្ទមុន្នី លោកស្រីបានបំពេញក្តីប្រាថ្នារបស់កូនស្រីក្នុងឱកាសថ្ងៃខួបកំណើតរបស់គាត់គឺ ការមកមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីសួរសុខទុក្ខផ្ទាល់ រួមទាំងឧបត្ថម្ភជាថវិកា និងរៀបចំម្ហូបអាហារ ផ្លែឈើ នំខួបកំណើត ចែកជូនដល់កុមារាកុមារីដែលកំពុងសម្រាកព្យាបាលជំងឺ ក៏ដូចជាចែកជូនលោកគ្រូ អ្នកគ្រូពេទ្យផងដែរ។

ក្នុងឱកាសនោះ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្រ្តីទី១កម្ពុជា និងជាប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា រួមជាមួយកញ្ញា ហ៊ុន ពេជមុន្នីវរលក្ខណ៍ កូនស្រីច្បង បាននាំយកថវិកាបរិច្ចាគចំនួន ១០០,០០០,០០០រៀល និង៥០០០$ (+ក្រុមគ្រួសារ) ជូនមន្ទីរពេទ្យគន្ធបុប្ផា និងចំណីអាហារជាង២៧០០កញ្ចប់ ជូនដល់អ្នកជំងឺនិងអាណាព្យាបាល ព្រមទាំងបុគ្គលិកពេទ្យ ពិសេសកុមារា-កុមារី ដែលកំពុងសម្រាកព្យាបាលជំងឺមហារីកចំនួន៣០នាក់។ នេះបើតាម Dr. Beat Richner៕


Khcct banner

អត្ថបទទាក់ទង