Swift cc time

ទូតចិនប្រាប់អ្នករាយការណ៍ពិសេសUNថាការអភិវឌ្ឍន៍«សិទ្ធិមនុស្ស»នៅកម្ពុជាគួរតែទទួលបានការគោរពពី សហគមន៍អន្តរជាតិ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឆ្វេង៖លោក Thomas Andrews អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា និងស្តាំ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា

ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី ៣០ កក្កដានេះ បានជួបជាមួយលោក Thomas Andrews អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា។ក្នុងជំនួបនោះ លោកទូតចិនប្រាក់លើកឡើងថា សមិទ្ធផលក្នុងការអភិវឌ្ឍន៍សិទ្ធិមនុស្សរបស់កម្ពុជាគួរតែទទួលបានការគោរពពីសហគមន៍អន្តរជាតិ។

យោងតាមការបង្ហោះតាមបណ្តាញសង្គមផ្លូវការ លោក វ៉ាង វិនពីន បានថ្លែងថា ក្នុងរយៈពេលជិត ៣០ ឆ្នាំកន្លងមកនេះ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ានដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុត ដែលអាយុសង្ឃឹមកើនឡើងពី៥៩ឆ្នាំក្នុងឆ្នាំ២០០០ដល់៧៦ឆ្នាំ។សមិទ្ធផលក្នុងការអភិវឌ្ឍន៍សិទ្ធិមនុស្សរបស់កម្ពុជាគួរតែទទួលបានការគោរពពីសហគមន៍អន្តរជាតិ។

បើតាមលោក វ៉ាង វិនពីន លោកជឿជាក់ថា ក្នុងរយៈពេល ៣០ឆ្នាំខាងមុខ បព្វហេតុសិទ្ធិមនុស្សរបស់កម្ពុជានឹងមានការអភិវឌ្ឍកាន់តែកាន់តែធំធេង។លោកសង្កត់ធ្ងន់ថា "យើងរីករាយក្នុងការចូលរួមកិច្ចសន្ទនាសមភាពគ្នាជាមួយប្រទេសកម្ពុជាដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ដើម្បីរួមគ្នាជំរុញភាពរីកចម្រើននៃសិទ្ធិមនុស្សនៅទូទាំងពិភពលោក"។

Khcct banner

អត្ថបទទាក់ទង