Swift cc time

ចក្រភពអង់គ្លេស កែប្រែឈ្មោះជាភាសាខ្មែរថ្មីរបស់ខ្លួនមកជា«រាជាណាចក្ររួមនៃព្រីតថេន និងអៀរឡង់ខាងជើង»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ចក្រភពអង់គ្លេស នាថ្ងៃទី៣០ កក្កដានេះ បានប្រកាសពីការធ្វើបច្ចុប្បន្នភាពលើឈ្មោះពេញជាភាសាខ្មែរផ្លូវការ ទៅជា "រាជាណាចក្ររួមនៃព្រីតថេន និងអៀរឡង់ខាងជើង” The United Kingdom of Great Britain and Northern Ireland"។ ការកែប្រែនេះ ដើម្បីឆ្លុះបញ្ចាំងពីប្រជាជាតិទាំងបួននៃចក្រភពអង់គ្លេស និងរចនាសម្ព័ន្ធ នយោបាយទំនើបរបស់ចក្រភពអង់គ្លេស ។

បើតាមស្ថានទូតព្រីតថេនប្រចាំនៅកម្ពុជា ការអនុម័តធ្វើបច្ចុប្បន្នភាពលើឈ្មោះជាភាសាខ្មែរផ្លូវការរបស់ចក្រភពអង់គ្លេស បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយអ្នកជំនាញផ្នែកភាសាវិទ្យាកម្ពុជារាជបណ្ឌិត្យសភាកម្ពុជា និងសមាជិកនៃBritish Community នៅក្នុងប្រទេសកម្ពុជា និងដោយមានការអនុញ្ញាតពីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា។

ឈ្មោះផ្លូវការពេញលេញរបស់ចក្រភពអង់គ្លេស ជាភាសាអង់គ្លេសគឺ "The United Kingdom of Great Britain and Northern Ireland"។ ឈ្មោះនេះ នឹងនៅតែជាឈ្មោះពេញលេញ និងផ្លូវការជាភាសាអង់គ្លេស។

ពាក្យពីមុន "ចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង" នឹងប្រែជាភាសាខ្មែរថ្មីទៅជា "រាជាណាចក្ររួមនៃព្រឹតថេន និងអៀរឡង់ខាងជើង”។ ការបកប្រែថ្មីនេះ ឆ្លុះបញ្ចាំងកាន់តែត្រឹមត្រូវអំពីរចនាសម្ព័ន្ធនយោបាយបច្ចុប្បន្នរបស់ចក្រភពអង់គ្លេសដែលជារាជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ និងការពិតដែលជាសហភាពនៃប្រទេសចំនួនបួនរួមបញ្ចូលគ្នាគឺ អង់គ្លេស ស្កុតឡែន ដែលស៍ និងអៀរឡង់ខាងជើង។ ទម្រង់ខ្លីនៃឈ្មោះនេះគឺ "ព្រឹតថេន” ជាពាក្យខ្មែរដែលទើបបង្កើតថ្មីដែលជាការសរសេរតាម សូរសព្ទពីពាក្យអង់គ្លេស "Britain"។

គួរបញ្ជាក់ថា ការកែសម្រួលនេះត្រូវបានស្នើឡើងជាផ្លូវការដោយ លោកឯកអគ្គរាជទូត Dominic Williams ទៅកាន់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ហើយបានទទួលការអនុញ្ញាត ពីក្រសួង៕

Khcct banner

អត្ថបទទាក់ទង