Swift cc time

ក្រសួងបរិស្ថាន ចាត់មន្រ្តីជំនាញចុះពិនិត្យទប់ស្កាត់ការបំពុល គ្រោះថា្នក់កើតចេញពីអគ្គិភ័យរោងចក្រឆ្នៃថ្មពិលនៅកំពង់ស្ពឺ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កំពង់ស្ពឺ៖ ក្រសួងបរិស្ថាន បានចាត់ឱ្យក្រុមការងារជំនាញធ្វើការចុះត្រួតពិនិត្យជាបន្ទាន់ ករណីមានអគ្គីភ័យរបស់រោងចក្រកឬច្នៃថ្មពិល ស្តិតក្នុងភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ក្នុងថ្ងៃទី៣០ ខែកក្កដា នេះ មន្រ្តីជំនាញនឹងនាំយកឧបករណ៍តេស្តគុណភាពខ្យល់ និងត្រួតពិនិត្យសារធាតុគ្រោះថ្នាក់ទៅជាមួយ ដើម្បីត្រួតពិនិត្យនិងចាត់វិធានការទប់ស្កាត់ករណីមានការបំពុល ប៉ះពាល់ដល់បរិស្ថាននិងសុខភាពសាធារណៈ។

សូមបញ្ជាក់ថា សេចក្តីរាយការណ៍បានបញ្ជូនមកក្រសួងបរិស្ថាន ករណីកើតឡើងភ្លើងឆេះរោងចក្រកែច្នៃលោហៈធាតុផ្សេងៗ ដូចជាថ្មពិលចាស់ៗ ឈ្មោះ ស៊ីនសេងសេង មេថល មេធីរៀល អ៊ិនដាស្រ្ទៀល ផាក ឯ.ក ជាកម្មសិទ្ធិរបស់ជនជាតិចិន ឈ្មោះZHANG JINGCHUAN កាលពីវេលាម៉ោង០១៖ ១០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ យោងតាមសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន រហូតមកទល់ពេលនេះ ផ្សែងនៅបន្តហុយចេញពីទីតាំងរោងចក្រ៕

Khcct banner

អត្ថបទទាក់ទង