Swift cc time

រដ្ឋមន្រ្តីសុខាភិបាល៖«ជំងឺគ្រុនឈាមជាបច្ចុប្បន្នភាព ដែលត្រូវយកចិត្តទុកដាក់ខ្ពស់នៅក្នុងសហគមន៍»

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសុខាភិបាល)

ភ្នំពេញ៖ រដ្ឋមន្រ្តីសុខាភិបាល បានលើកឡើងថា ជំងឺគ្រុនឈាមជាបច្ចុប្បន្នភាព ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយផ្តោតសំខាន់លើការអប់រំសុខភាពក្នុងសហគមន៍ ការលុបបំបាត់ទឹកដក់ដែលជម្រកមូសពងកូន និងការបាញ់ថ្នាំកំចាត់មូស ព្រមទាំងការសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យប្រកបដោយគុណភាព និងសុវត្ថិភាពដល់អ្នកជំងឺ និងកុមារគ្រប់រូប។ ប្រសាសន៍នេះ ត្រូវបានលើកឡើងក្នុងឱកាសចុះពិនិត្យការបម្រើសេវាសុខាភិបាល និងស្ថានភាពការវិវត្តន៍នៃជំងឺគ្រុនឈាម នៅមន្ទីរពេទ្យគន្ធបុប្ផា (វត្តភ្នំ) នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។

លោកសស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផា ជានិម្មិតរូបនៃការជួយសង្រ្គោះកុមារនៅកម្ពុជា ប្រកបដោយក្តីករុណា គុណភាព និងក្តីសង្ឃឹម។ ក្រសួងសុខាភិបាល គាំទ្រមន្ទីរពេទ្យ ក្នុងការពង្រឹង និងលើកស្ទួយគុណភាពសង្រ្គោះកុមារឱ្យកាន់តែប្រសើរ ធានាធ្វើយ៉ាងណាឱ្យកុមារគ្រប់រូប មានឱកាសទទួលការព្យាបាលប្រកបដោយសមធម៌៕


Khcct banner

អត្ថបទទាក់ទង