Swift cc time

ព្រឹត្តិការណ៍«រត់ដើម្បីសត្វផ្សោតទន្លេមេគង្គ៖ ផ្សារភ្ជាប់ទេសចរណ៍ ក្នុងរដូវកាលបៃតង» ចម្ងាយ ៥គម នៅខេត្តស្ទឹងត្រែង នឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ សីហា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ស្ទឹងត្រែង៖ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង នឹងរៀបចំព្រឹត្តិការណ៍ រត់ដើម្បីសត្វផ្សោតទន្លេមេគង្គ៖ ផ្សារភ្ជាប់ទេសចរណ៍ក្នុងរដូវកាលបៃតង ចម្ងាយ ៥គម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ក្នុងគោលបំណងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ជំរុញចលនាទេសចរណ៍ទៅកាន់ខេត្តស្ទឹងត្រែង និង ភូមិភាគឦសាន អមជាមួយព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងឆ្នាំ២០២៦។

បើតាមក្រសួងទេសចរណ៍ ព្រឹត្តិការណ៍ រត់ដើម្បីសត្វផ្សោតទន្លេមេគង្គ៖ ផ្សារភ្ជាប់ទេសចរណ៍ក្នុងរដូវកាលបៃតង ចម្ងាយ ៥គម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៦:០០ នាទីព្រឹក នឹងចេញដំណើរពីខាងមុខទីលានតេជោ-ធិបតី (ទល់មុខសាលាខេត្ត ស្ទឹងត្រែង) ក្នុងគោលបំណងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ជំរុញចលនាទេសចរណ៍ទៅកាន់ខេត្តស្ទឹងត្រែង និង ភូមិភាគឦសាន អមជាមួយព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងឆ្នាំ២០២៦។

បេក្ខជន ដែលចង់ចូលរួមកម្មវិធីនេះមិនមានតម្រូវឱ្យបង់ថវិកាទេ ហើយអ្នកចុះឈ្មោះចូលរួម នឹងទទួលបានអាវយឺត ភេសជ្ជៈ និងអាហារសម្រន់។ អ្នកដែលចុះឈ្មោះចូលរួម អាចមកទទួលយកអាវយឺតនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨:០០ នាទី ដល់ម៉ោង ១៧:០០ នាទី នៅមជ្ឈមណ្ឌលផ្តល់ព័ត៌មានទេសចរណ៍ (សួនច្បារសេកុង) ខេត្តស្ទឹងត្រែង។

សម្រាប់សាធារណជនដែលមានបំណងចង់ចូលរួម អាចចុះឈ្មោះចូលរួមឱ្យបានទាន់ពេលវេលាតាមរយៈ QR Code ខាងក្រោម ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦៕


Khcct banner

អត្ថបទទាក់ទង