Swift cc time

ទូតអាម៉េរិក បង្ហោះសាររម្លឹកពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅម៉ាឡេស៊ី និងប្តេជ្ញាបន្តគាំទ្រពង្រឹងសន្តិភាពយូរអង្វែង

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បានបង្ហោះសារក្នុងបណ្តាញសង្គមផ្លូវការ រម្លឹកពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលរៀបចំឡើងនៅម៉ាឡេស៊ី កាលពីថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០២៦។ ស្ថានទូតបានបញ្ជាក់ ថាកាលពីឆ្នាំមុន ការប្រយុទ្ធគ្នាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានបណ្តាលឱ្យមានការបាត់បង់ជីវិត ការផ្លាស់ទីលំនៅរបស់គ្រួសារជាច្រើន និងភាពមិនច្បាស់លាស់សម្រាប់សហគមន៍ទាំងសងខាងនៃព្រំដែន។

បើតាមប្រភពដដែល បានបន្តទៀតថា នៅបីខែក្រោយមក លោកប្រធានាធិបតី ត្រាំ បានសម្របសម្រួលឱ្យមាន កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ជាប្រវត្តិសាស្ត្រដែលបានបង្កើតជាវិធីការទូតមួយ សម្រាប់បញ្ចប់ការប្រយុទ្ធ និងដោះស្រាយបញ្ហាព្រំដែនដែលមានជាយូរមកហើយ។

ស្ថានទូតអាម៉េរិក បានគូសបញ្ជាក់ថា បើទោះបីជានៅមានការងារត្រូវធ្វើបន្ថែមក៏ដោយ កិច្ចព្រមព្រៀងនេះ នៅតែបន្តផ្តល់ឱ្យប្រទេសកម្ពុជា និងប្រទេសថៃ នូវវិធីសាស្ត្រជាក់ស្តែងដើម្បីកាត់បន្ថយភាពតានតឹង និងទប់ស្កាត់ការវិលត្រឡប់ទៅរកជម្លោះវិញ ហើយសហរដ្ឋអាមេរិក នៅតែបន្តប្តេជ្ញាចិត្តក្នុងការពង្រឹងសន្តិភាពដ៏យូរអង្វែង៕

Khcct banner

អត្ថបទទាក់ទង