ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៤ ខែកក្កដា ការនាំចេញផ្លែទុរេនស្រស់ពីកម្ពុជាទៅប្រទេសចិនសរុបមានចំនួន ៥ ៧៣៨,២៤ តោន ដែលជាការកើនឡើងជិត ៤០ដង ធៀបនឹងបរិមាណនាំចេញសរុបក្នុងឆ្នាំ ២០២៥។ សមិទ្ធផលនេះ រួមផ្សុំពីការសម្របសម្រួលបើកទីផ្សារ និងច្រកដឹកជញ្ជូនផ្លែទុរេនស្រស់ឆ្លងកាត់ប្រទេសឡាវទៅកាន់ប្រទេសចិន។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម។
តាមរបាយការណ៍របស់ក្រសួងកសិកម្ម គិតត្រឹមថ្ងៃទី២៤ ខែកក្កដា ការនាំចេញផ្លែទុរេនស្រស់ពីកម្ពុជាទៅប្រទេសចិនសរុបមានចំនួន ៥ ៧៣៨,២៤ តោន ដែលជាការកើនឡើងជិត ៤០ ដងធៀបនឹងបរិមាណនាំចេញសរុបក្នុងឆ្នាំ ២០២៥។ នេះជាការសបញ្ជាក់ឱ្យឃើញ ពីសមិទ្ធផលកើតចេញពី កិច្ចប្រឹងប្រែងរបស់ក្រសួងកសិកម្ម ក្នុងការសម្របសម្រួលបើកទីផ្សារ និងច្រកដឹកជញ្ជូនឆ្លងកាត់ប្រទេសឡាវសម្រាប់នាំចេញ "ទុរេនស្រស់កម្ពុជា" ទៅកាន់ប្រទេសចិន។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៥ កម្ពុជាបាននាំចេញនូវផ្លែទុរេនស្រស់ទៅកាន់ប្រទេសចិនតាមច្រកសមុទ្រជើងដំបូងជាង១៧តោន បន្ទាប់មកផ្លែទុរេនស្រស់ដឹកជញ្ជូនតាមរយៈផ្លូវអាកាសទៅកាន់ខេត្តហឺណាន របស់ប្រទេសចិនចំនួន២តោន។ បន្ទាប់មក កាលពីថ្ងៃទី ២២ មិថុនា ២០២៦ កម្ពុជា-ឡាវ បានឯកភាព និងសម្ភោធជាផ្លូវការនៃការដឹកជញ្ជូនកសិផលឆ្លងកាត់ (Transit) ពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់ប្រទេសឡាវ ដែលបានបើកផ្លូវកសិផលខ្មែរចំនួន៦មុខ រួមមានចេក ស្វាយ អង្ករ មៀនប៉ៃលិន ម្សៅដំឡូងមី និងទុរេន៕