Swift cc time

មន្រ្តីជំនាញព្រៃឡង់ បាន«ដកហូតឈើ»ចំនួន៥០សន្លឹក ដែលជនសង្ស័យគ្រោងដឹកចេញ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ព្រះវិហារ៖ ឈើលេខ២ ប្រភេទក្តាឈើទាល ប្រវែង៤ម៉ែត្រចំនួន ៥០សន្លឹក ត្រូវបានក្រុមមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃ ព្រៃឡង់ បានដកហូតក្រោយរកឃើញថា ជនសង្ស័យគ្រោងដឹកចេញទាំងយប់នៅចំណុចភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យ សែន ខេត្តព្រះវិហារ។មន្ទីរបរិស្ថានខេត្តព្រះវិហារ នឹងកសាងសំណុំរឿងបញ្ជូនទៅស្ថាប័យអយ្យការ ដើម្បីមានចំណាត់ការច្បាប់។

យោងតាមរបាយការណ៍ពីក្រសួងបរិស្ថានកម្ពុជា បានឱ្យដឹងថា កាលពីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការស្រែវាល នៃដែនជម្រកសត្វព្រៃ ព្រៃឡង់ បានដកហូតឈើលេខ២ ប្រភេទក្តាឈើទាល ប្រវែង៤ម៉ែត្រ ចំនួន ៥០សន្លឹក យកមករក្សាទុកនៅស្នាក់ការស្រែវាល បន្ទាប់ពីទទួលបានការរាយការណ៍ និង ផ្សព្វផ្សាយលើបណ្តាញសង្គម។

បើតាមរបាយការណ៍ បទល្មើសនេះ កើតឡើងនៅចំណុចភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យ សែន ខេត្តព្រះវិហារ ត្រូវបានធ្វើឡើងដោយប្រជាពលរដ្ឋមួយក្រុមដឹកនាំដោយឈ្មោះ Ma Chetra រួចបានផ្សព្វផ្សាយលើបណ្តាញសង្គមផ្ទាល់ខ្លួន។ចំណែករថយន្ត និង ជនសង្ស័យត្រូវបាក្រុមការងារនាំដោយ លោក Ma Chetra លែងឲ្យទៅវិញ មុនមន្ត្រីឧទ្យានុរក្សមកដល់កន្លែងកើតហេតុ។ ទោះជាយ៉ាងណា មន្ទីរបរិស្ថានខេត្តព្រះវិហារ ប្រកាសកសាងសំណុំរឿងបញ្ជូនទៅស្ថាប័យអយ្យការ ដើម្បីមានចំណាត់ការច្បាប់។

មន្ទីរបរិស្ថានខេត្តព្រះវិហារ សូមអរគុណ និងលើកទឹកចិត្តចំពោះរាយការណ៍អំពីបទល្មើសធនធានធម្មជាតិ ជូនមន្ត្រីជំនាញ ដើម្បីចាត់វិធានការច្បាប់។ការចូលរួមចំណែករបស់ប្រជាពលរដ្ឋគឺជាការចូលរួមចំណែកការពារសម្បតិ្តធនធានធម្មជាតិសម្រាប់កូនចៅជំំនាន់ក្រោយ៕


Khcct banner

អត្ថបទទាក់ទង