Swift cc time

ឱកាសប្រកួតប្រជែងយកពានរង្វាន់សម្រាប់«ធុរកិច្ចថ្មីឌីជីថល» តាមរយៈកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៦

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
 

ភ្នំពេញ៖ កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ កំពុងផ្តល់ឱកាសដល់ធុរកិច្ចថ្មីឌីជីថល ក្រុមហ៊ុន និងស្ថាប័នឯកជន គ្រឹះស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ និងអង្គការក្រៅរដ្ឋាភិបាល ប្រកួតប្រជែងយកពានរង្វាន់ តាមរយៈការបង្ហាញនូវដំណោះស្រាយនានា​ ដែលរួមចំណែកដល់ការអភិវឌ្ឍឌីជីថលប្រកបដោយចីរភាព។ 

បើតាម Cambodia digital awards កម្មវិធីនេះ ជាពានរង្វាន់ថ្នាក់ជាតិផ្នែកឌីជីថល ដែលបង្កើតឡើងក្នុងគោលបំណងទទួលស្គាល់ និងលើកកម្ពស់នវានុវត្តន៍ឌីជីថល គំនិតច្នៃប្រឌិត សហគ្រិនភាព ការស្រាវជ្រាវ និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីឌីជីថលនៅកម្ពុជា។

កម្មវិធីនេះ មានពានរង្វាន់ចំនួន៦ រួមមាន៖ អាជីវកម្មទើបតែចាប់ផ្តើម(Minister’s Startup)៖ ជាពានរង្វាន់សម្រាប់អាជីវកម្មថ្មីនៅកម្ពុជាដែលមានសក្តានុពលជាមួយនឹងនវានុវត្តន៍បែបឌីជីថល នឹងទទួលបានរង្វាន់ចំនួន ១៥,០០០ដុល្លារ។ ការស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថល (Digital Research & Innovation) សម្រាប់ការស្រាវជ្រាវអនុវត្ត និងលទ្ធផលនវានុវត្តន៍ឌីជីថលជាក់ស្តែង បានរង្វាន់ចំនួន ៧,៥០០ដុល្លារ។

បន្ថែមពីនេះ វិស័យឯកជន (Private Sector)សម្រាប់ក្រុមហ៊ុនដែលប្រើប្រាស់ដំណោះស្រាយឌីជីថល បានរង្វាន់ចំនួន២,៥០០ ដុល្លារ។ មាតិកាឌីជីថល (Digital Content) សម្រាប់មាតិកាឌីជីថលដែលអប់រំ ផ្តល់ព័ត៌មាន និងជម្រុញទឹកចិត្តទស្សនិកជន បានរង្វាន់ចំនួន ២,៥០០ដុល្លារ។ ការរួមបញ្ចូលឌីជីថល (Digital Inclusion) សម្រាប់ដំណោះស្រាយដែលអាចពង្រីកការចូលប្រើប្រាស់ ការចូលរួម និងឱកាសឌីជីថល បានរង្វាន់ចំនួន ២,៥០០ដុល្លារ។ សន្តិសុខតាមអ៊ីនធឺណិត (Cyber Security) នឹងទទួលបានការទទួលស្គាល់ពិសេស បានរង្វាន់ចំនួន ២,៥០០ដុល្លារ។

លក្ខខណ្ឌនៃការជ្រើសរើស ម្ចាស់ក្រុមហ៊ុនដែលចូលប្រកួតត្រូវតែជាពលរដ្ឋកម្ពុជា ឬមានលំនៅឋានអចិន្ត្រៃយ៍នៅកម្ពុជា។ ជាក្រុមហ៊ុនឌីជីថលទើបចាប់ផ្តើមថ្មី​ ដែលទើបបង្កើតឡើងមិនលើសពី៣ឆ្នាំ គិតចាប់ពីថ្ងៃចុះបញ្ជីអាជីវកម្មជាផ្លូវការ។ ពានរង្វាន់ស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថលនេះ បើកចំហសម្រាប់បុគ្គល និងស្ថាប័នទាំងអស់។

សម្រាប់ម្ចាស់អាជីវកម្មដែលមានចំណាប់អារម្មណ៍លើឱកាសនេះ សូមអាចព័ត៌មានបន្ថែម និងចុះឈ្មោះតាមរយៈ https://mptc.gov.kh/cda26/ ដាក់ពាក្យយ៉ាងយូរត្រឹមថ្ងៃទី២ វិច្ឆិកា ២០២៦៕

Khcct banner

អត្ថបទទាក់ទង